Connect with us

ព័ត៌មានជាតិ

អាជ្ញាធរចុះបូមលូសម្រួលចរន្តទឹកហូរលឿន ក្រោយភ្លៀងជាប់ៗ គ្នា នៅភូមិទួលពង្រ

បានផុស

នៅ

ភ្លៀង​ធ្លាក់​ជាប់ៗ គ្នា មួយ​រយៈពេល​មក​នេះ ធ្វើ​ឲ្យ​ប្រព័ន្ធ​លូ​មួយ​ចំនួន​ក្នុង​ភូមិ​ទួល​ពង្រ សង្កាត់​ចោមចៅ​ទី ១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ហៀរហូរ​ចេញ​មក​ក្រៅ ទឹកខ្មៅ​កខ្វក់ ប៉ះពាល់​ដល់​ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ ទើប​នៅ​រសៀល​ថ្ងៃ​ទី ១០ ខែ​មិថុនា ឆ្នាំ ២០២៥ នេះ អាជ្ញាធរ ចុះ​បូម​ស្តារ ដើម្បី​សម្រួល​ចរន្ត​ទឹក​ហូរ​លឿន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក អ៊ុយ គុម្ភៈ ជាជាង​លក់ និង​ជួសជុល​ទូរស័ព្ទ​នៅ​តំបន់​នោះ បាន​លើក​ឡើង​ថា ពេល​ដែល​មេឃ​ធ្លាក់​ភ្លៀង​មក​ម្តងៗ ប្រព័ន្ធ​លូ​ទាំងនោះ ហៀរ​ទឹកខ្មៅ​កខ្វក់​ចេញ​មក​ក្រៅ​ហូរ​ដក់​លើ​ដង​ផ្លូវ ក្រោយ​មេឃ​រាំង​រយៈពេល​ ៤​ ទៅ ​៥ ​ម៉ោង​ ទើប​ស្រក តែ​ពេលខ្លះ​អាច​ឈាន​ទៅ​ដល់​ ២ ឬ ៣ ថ្ងៃ ក៏​មាន តាម​ភ្លៀង​ខ្លាំង ឬ តិច។

ជាមួយ​នេះ លោក ក៏បាន​អរគុណ​ដល់​អាជ្ញាធរ​ដែល​បាន​ចុះ​បូម​លូ​សម្រួល​ដល់​ការ​ស្ទះ និង​ទឹក​ដក់​លើ​ដង​ផ្លូវ ដែល​ជា​ការ​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ រស់នៅ និង​ប្រកប​របរ​រកស៊ី​ដូច​រូបលោក។

ដោយឡែក លោក កង វង ចៅសង្កាត់​ចោមចៅ​ទី ១ បាន​លើក​ឡើង​ដែរ​ថា ក្រោយ​ទទួល​ព័ត៌មាន​ពី​​ប្រជាពលរដ្ឋ​ស្នើ​សុំ​ឲ្យ​អាជ្ញាធរ​ចុះ​ពិនិត្យ​មើល​ប្រព័ន្ធ​លូ​ខាង​លើ ទើប​លោក​បាន​ចាត់​កម្លាំង​ចុះ​ពិនិត្យ​ជាក់ស្ដែង និង​ស្នើ​ដល់​រដ្ឋបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​រដ្ឋបាល​រាជធានី​ភ្នំពេញ ដើម្បី​ផ្តល់​រថយន្ត​បូម​លូ​មក​បូម​ស្តារ​សម្រួល​ចរន្តទឹក​ហូរ​បាន​លឿន។

លោក វក វង បាន​អរគុណ​ដល់ លោក សាំ ពិសិដ្ឋ ប្រធាន​សាធារណការ និង​ដឹកជញ្ជូន​សាលា​រាជធានី​ភ្នំពេញ និង លោក សក់ ច័​ន្ធ​កញ្ញា​រិ​ទ្ធ អភិបាល នៃ​គណៈ​អភិបាលខណ្ឌ​ពោធិ៍​សែន​ជ័យ ដែល​បាន​ផ្តល់​រថយន្ត​មក​បូម​លូ​ទាន់​ពេលវេលា៕

អត្ថបទ ៖ សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ១៧ នាទីutes មុន

មេបក្សប្រឆាំងថៃ លោក Anutin សរសើររដ្ឋាភិបាលកម្ពុជា

ព័ត៌មានជាតិ២៥ នាទីutes មុន

ស៊ីម៉ាក់ អះអាងជាថ្មីថាគ្រាប់បែក MK-84 ជាគ្រាប់បែកសៀមទម្លាក់ថ្មីៗ ពុំមែនគ្រាប់ចាស់នោះទេ

ព័ត៌មានអន្ដរជាតិ៣១ នាទីutes មុន

ធ្លាក់​យន្តហោះ​ចម្បាំង F-35 តម្លៃ​១០០​លាន​ដុល្លាររបស់​អាមេរិកម្ដង​ទៀត​ហើយ​​នៅ​កាលីហ្វ័រញ៉ា

ព័ត៌មានអន្ដរជាតិ៣២ នាទីutes មុន

ថៃអស់ល្បិចចោទ ហើយទទួលស្គាល់ថា កម្ពុជា ពិតជាកាន់កាប់ប្រាសាទតាក្របីមែន

ព័ត៌មានជាតិ៤៨ នាទីutes មុន

គ្មានបន្លែនាំចូល​ពីថៃ ជាឱកាស​កសិករ​ដាំដុះបន្លែនាំលក់លើទីផ្សារក្នុងក្រុងបាត់ដំបង​ រកចំណូលបាន​​រាល់ថ្ងៃ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

​​​​សាលក្រម​​​​សំណុំរឿង​ចោទ «ថាក់​ស៊ីន» ​​កុហក​ថា​មានជំងឺ​ នឹងត្រូវ​ប្រកាស​នៅថ្ងៃទី​៩កញ្ញា​​

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ជម្លោះផ្ទៃក្នុងថៃ ក្តៅគគុក ក្រោយតំណាងរាស្រ្ត ហ៊ានរិះគន់កងទ័ព ដែលឈ្លានពានកម្ពុជា 

សេដ្ឋកិច្ច៤ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់អាមេរិកប្រកាសកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយកម្ពុជា

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ត្រាំ ថា អាមេរិក​មិន​ពន្យារពេលទៀតទេ ខណៈពន្ធខ្ពស់ចូលធរមានស្អែក

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ថៃ ទទួលស្គាល់ថា ទាហានដែលខ្លួនសង្ស័យជាជនជាតិរុស្ស៊ី គឺពិតជាកីឡាករបាល់ទះកម្ពុជាមែន តែនឹងស៊ើបបន្ត

Sokha Hotels

ព័ត៌មានពេញនិយម