Connect with us

សន្តិសុខសង្គម

រដ្ឋបាលសង្កាត់ចោមចៅទី ៣ សហការជាមួយមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ ចុះប្រមូលក្រុមជនអនាថារស់នៅតាមផ្លូវបង្កផលប៉ះពាល់សណ្តាប់ធ្នាប់

បានផុស

នៅ

កាលពីរសៀលថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ ២០២៦ រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ និង រដ្ឋបាលសង្កាត់ចោមចៅទី ៣ សហការជាមួយមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទារាជធានីភ្នំពេញ បានចុះដើរប្រមូលក្រុមជនអនាថាដែលនាំគ្នាដើរដេកតាមក្រោមស្ពានអាកាស ឬ ដីឡូត៍ ធ្វើឲ្យបាត់បង់សណ្តាប់ធ្នាប់ សោភ័ណភាពទីក្រុង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក វ៉ា សាវឿន ចៅសង្កាត់ចោមចៅទី ៣ បានឲ្យដឹងថា ដោយមានការណែនាំពីលោក សក់ ច័ន្ធកញ្ញារិទ្ធ អភិបាល នៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ ឲ្យចុះប្រមូលបោសសម្អាតក្រុមអនាថាទាំងនោះដែលនាំគ្នាដើរស្នាក់អាស្រ័យ(ដេក)តាមចិញ្ចើមផ្លូវ ក្រោមស្ពាន ដីឡូត៍ បង្កឲ្យមានការប៉ះពាល់ដល់សណ្តាប់ធ្នាប់ សោភ័ណភាព ទើប លោក សហការជាមួយមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទារាជធានីភ្នំពេញ បានដឹកនាំក្រុមការងារ ចុះប្រមូលដើម្បីយកទៅសង្គមកិច្ចរាជធានី។

ក្នុងប្រតិបត្តិការខាងលើនេះកម្លាំងបានឃាត់ខ្លួនក្រុមជនអនាថាចំនួន ១០ នាក់ ក្នុងនោះ មានស្រីម្នាក់។ ក្រោយឃាត់ខ្លួន ជនអនាថាទាំងនោះ ត្រូវបានបញ្ជូនទៅមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទារាជធានីភ្នំពេញ៕
អត្ថបទ ៖ សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម