ចរាចរណ៍
បើកកង់បីឥណ្ឌាលឿនជ្រុល បុករថយន្តនៅខាងមុខបណ្តាលឲ្យគៀបតៃកុងជាប់រងរបួសធ្ងន់
បុរសម្នាក់បើកបរកង់បីឥណ្ឌា ក្នុងល្បឿនលឿនចាប់ហ្វ្រាំងមិនជាប់ក៏ជ្រុលបុករថយន្តធុនធំមួយគ្រឿង ដែលនៅខាងមុខបណ្តាលឲ្យគៀបតៃកុងជាប់រងរបួសធ្ងន់ ត្រូវបានកងប្រតិបត្តិការរុករកនិងសង្រ្គោះគ្រោះមហន្តរាយ៧១១ កងពលតូចលេខ៧០ បានចេញជួយសង្រ្គោះនៅវេលាម៉ោង ៩យប់ ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ ចំណុចកើតហេតុស្ថិតនៅតាមបណ្ដោយផ្លូវមហាវិថី វិមានឈ្នះឈ្នះ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ជនរងគ្រោះ មានឈ្មោះខុន នីម ភេទប្រុស អាយុ៤២ឆ្នាំ រងរបួសបែកជញ្ជើមផុសឆ្អឹង បែកមាត់ និងរយ:សាច់ប្រដាប់ភេទ មានទីលំនៅ នៅភូមិត្រពាំងរាំងចាស់ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
បើតាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុគេ បានឃើញបុរសម្នាក់បើកកង់បីឥណ្ឌា ពាក់ស្លាកលេខ តាកែវ 1T-2866 ធ្វើដំណើរតាមបណ្តោយផ្លូវមហាវិមានឈ្នះ ឈ្នះ ក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនលឿនលុះមកដល់ចំណុចកើតហេតុ ជ្រុលទៅបុកជាមួយរថយន្តមិនចាំម៉ាកមួយគ្រឿង ដែលធ្វើដំណើរនៅខាងមុខចាប់ហ្វ្រាំងមិនជាប់ក៏ជ្រុលបុកពីក្រោយពេញទំហឹង បណ្តាលឲ្យគៀបតៃកុងកង់បីរងរបួសធ្ងន់ ចំណែករថយន្តបន្តដំណើរទៅបាត់។


ក្រោយកើតហេតុជនរងគ្រោះ ត្រូវបានកងប្រតិបត្តិការរុករកនិងសង្រ្គោះគ្រោះមហន្តរាយ៧១១ កងពលតូចលេខ៧០ បានចេញជួយសង្រ្គោះកាត់ដែកយកចេញ និងបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យព្រះកុសុម:៕ដោយ៖សុខា



-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៤ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


