សន្តិសុខសង្គម
បង្ក្រាបទីតាំងឆ្នោតឡូតូ និង ជល់មាន់អនឡាញ ចំនួន ៥ កន្លែង ក្នុងមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ
រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ បានធ្វើការចុះបង្ក្រាបទីតាំងឆ្នោតឡូតូ និង ជល់មាន់អនឡាញ ចំនួន ៥ កន្លែង ផ្សេងគ្នា ដោយដកហូតសម្ភារៈមួយចំនួនយកទៅរក្សាទុក។


ដោយមានការចង្អុលបង្ហាញពី លោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាល នៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ កាលពីរសៀលថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ២០២៦ លោក លាង ដាវីត នាយករងរដ្ឋបាលខណ្ឌ បានដឹកនាំកម្លាំង ចុះបង្ក្រាបទីតាំងឆ្នោតឡូតូ និង ជល់មាន់អនឡាញ ដែលជាប្រភេទល្បែងស៊ីសងខុសច្បាប់ ចំនួន ៥ កន្លែង ផ្សេងគ្នា ក្នុងមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ។


អាជ្ញាធរ បានឲ្យដឹងថា ទីតាំងទាំង ៥ ដែលអាជ្ញាធរចុះបង្ក្រាបរួមមាន ៖ ទី១.នៅភូមិព្រៃព្រីងខាង ២ ចំនួន ១ ទីតាំង សង្កាត់ចោមចៅទី ៣។ ទី២.នៅភូមិត្រពាំងពោធិ៍ ចំនួន ៣ ទីតាំង សង្កាត់ចោមចៅទី ៣។ ទី៣.នៅភូមិត្រពាំងទា ចំនួន ១ ទីតាំង សង្កាត់ត្រពាំងក្រសាំង។


ក្នុងរង្វង់ប្រតិបត្តិការនេះ អាជ្ញាធរ បានដកហូតវត្ថុតាងមួយចំនួនយកមករក្សាទុកនៅសាលាខណ្ឌពោធិ៍សែនជ័យ ចំណែកទីតាំងបើកល្បែងស៊ីសង ត្រូវបានធ្វើកិច្ចសន្យាបញ្ចប់ការបើកល្បែងស៊ីសងតទៅទៀត៕
អត្ថបទ ៖ សុខា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧
-
ព័ត៌មានជាតិ៧ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៤ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


