Connect with us

ជីវិតកម្សាន្ដ

តារាល្បីៗខ្មែរ ប្រតិកម្មយ៉ាងចាស់ដៃចំពោះតារាថៃម្នាក់ បង្ហោះសារឡកឱ្យកម្ពុជា

បានផុស

នៅ

សិល្បករសិល្បការិនីល្បីៗ និងមហាជនខ្មែរបានបង្ហាញការហួសចិត្ត និងនាំគ្នាបញ្ចេញប្រតិកម្មឆ្លើយតបទៅតារាស្រុកថៃ Tack Pharunyoo ដែលម្សិលមិញនេះ បានបង្ហោះខ្លឹមសារដោយចេតនាឡកឡឺយមកដល់កម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមការកត់សម្គាល់តារាល្បីៗរបស់ខ្មែរ ដែលបានប្រតិកម្មចំពោះការនិយាយថ្លែផ្កាពីសំណាក់តារាថៃមកលើប្រទេសកម្ពុជាដោយងងើលនោះរួមមាន, តារាចម្រៀងសម្លេងស្រទន់អ្នកនាង សុគន្ធ និសា បានលើកឡើងថា “ខ្ញុំមិនដែលគាំទ្រតារាថៃទេទទួលស្គាល់ថាពួកគេស្អាតៗ តែ​ខ្ញុំស្អប់តាំងពីយូរមកហើយ ព្រោះខ្ញុំឃើញក្រសែភ្នែកមើលងាយខ្មែរណាស់​ រូបស្អាតតែចរិតអន់“។

មិនខុសគ្នានោះទេ ចំណែកពិធីការិនីអ្នកនាង សុភ័ក្ត្រ កុសុម៉ា បានបញ្ចេញប្រតិកម្មថា “ពិតជាសុំស្នើទៅកាន់បងៗម្ចាស់ផលិតផល ក៏ដូចជាបណ្តាក្រុមហ៊ុននិងផាប់ផ្សេងៗមួយចំនួនតូច សូមមេត្តាលើកស្ទួយគាំទ្រតារាក្នុងប្រទេសរបស់យើងចៀសជាងហៅតារាប្រទេសនឹងមកកើបលុយនៅស្រុកយើង“។

អ្នកនាងបន្តថាខ្លួនក៏ចង់សុំចិត្តបងប្អូនអ្នកគាំទ្រមួយ ចំនួនតូចដូចគ្នាយើងស្មោះត្រង់ណាស់យើងស្រលាញ់គេណាស់ តែគេមិនដែលស្រលាញ់យើងនឹងឲ្យតម្លៃយើងទេ គួរណាស់យើងងាកមកគោរពស្រលាញ់ មកគាំទ្រតារាប្រទេសយើងវិញ។

តារាចម្រៀងវ័យក្មេង ឈីន រតន: បានលើកឡើងចំៗដែរថា “ខ្ញុំសុំនិយាយអារម្មណ៍ពិតមួយចុះបេះដូងបងប្អូនខ្មែរយើងពិតជាធំទូលាយណាស់ពេលតារាថៃមកម្តងៗ យើងទទួលរាក់ទាក់គាំទ្រគេណាស់ពេលគេជួបបញ្ហាយើងចូលរួមលើកទឹកចិត្តរំលែកទុក្ខគេ ទាំងដែលគេមិនដែលចូលចិត្តយើងសោះ យើងមិនដែលគិតគេជាសត្រូវ ល្មមឈប់គាំទ្រតារាសៀមទៅ សៀមមិនដែលគាំទ្រតារាខ្មែរឬប្រជាជនខ្មែរយើងទេ គេមានតែក្រឡៃប្រវត្តិសាស្ត្រលាបពណ៌ ញុះញង់ឱ្យកូនចៅគ្រប់ជំនាន់របស់គេស្អប់យើង“។

អតីតអ្នកគ្រប់គ្រង MGC 2024 អ្នកនាង អ៉ឹម សុគន្ធា បានផ្ទុះប្រតិកម្មថាឃើញមុខហើយ ចង់តែមួយស្បែក ជើងនឹងតើស្អប់ណាស់មើលមុខដូចចោរអ៊ីចឹងបានគេឱ្យថតតែតួអាក្រក់ដូចមុខវាអ៊ីចឹង ស្អប់ណាស់មិនចង់ជេរទេតែទប់មិនបាន។

គួរបញ្ជាក់ថា តារាថៃ Tack Pharunyoo បានបង្ហោះសារឡកឡឺយកម្ពុជាយ៉ាងដូច្នេះថា «ខ្ញុំក៏ចង់ពហិការដាក់ប្រទេសអ្នកឯងដែរប៉ុន្តែប្រទេសអ្នកគ្មានអីឲ្យពហិការទេ លើកលែងតែគិតមិនចេញផងថាមានអីអាចពហិការបាន។ លើសពីនេះ ក្នុងខំមិនឆ្លៀតថែមទៀតថា «មានអីគួរឲ្យពហិការទៅ រឿងភាគកុនកម្មវិធី ផលិតផល អាហារ ទេសចរណ៍»៕ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម