Connect with us

ព័ត៌មានអន្ដរជាតិ

ជម្លោះ​តបតគ្នាអ៊ីស្រាអែល-អ៊ីរ៉ង់ ធ្វើឱ្យតម្លៃប្រេងអន្តរជាតិ​បន្តហក់ឡើង

បានផុស

នៅ

តម្លៃប្រេងអន្តរជាតិ​ បាន​បន្តកើនឡើងសម្រាប់ការជួញដូរដើមសប្ដាហ៍ថ្ងៃចន្ទនេះ ​ដោយ​បណ្ដាលមកពីភាពតានតឹងនៅមជ្ឈិមបូព៌ា ជុំវិញការវាយប្រហារគ្នាទៅវិញទៅមក​រវាងអ៊ីរ៉ង់ និងអ៊ីស្រាអែល ដែលបង្កជាក្ដីបារម្ភការរំខានផ្នែកផ្គត់ផ្គង់។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តម្លៃប្រេង​ឆៅនាពេលអនាគត ម៉ាក​ Brent បានកើនឡើង ១,១២ ដុល្លារ ឬ ១,៥ ភាគរយ ដោយ​ជួញ​ដូរ​ ​នៅ​តម្លៃ ៧៥,៣៥ ដុល្លារ/បារ៉ែល គិតត្រឹមម៉ោង ៨ និង ១៩ នាទី ព្រឹកថ្ងៃចន្ទ នៅទីក្រុងហុងកុង។ តម្លៃប្រេង​ឆៅ​អាមេរិក ម៉ាក​ West Texas Intermediate (WTI) វិញ បានកើនឡើង ១,១០ ដុល្លារ ឬ ១,៥ ភាគរយ ដោយ​ជួញដូរនៅ ៧៤,០៨ ដុល្លារ/បារ៉ែល។

តម្លៃប្រេងអន្តរជាតិសំខាន់ៗទាំង២​ បាន​កើនឡើងជាង ៧ ភាគរយ ពេល​បញ្ចប់ការជួញដូរសប្ដាហ៍មុន​នៅថ្ងៃសុក្រ ខណៈមាន​វគ្គជួញដូរខ្លះ​ថ្ងៃនោះ វាបានហក់ឡើងរហូតដល់ ១៣ ភាគរយ។ ​

គួរគូសបញ្ជាក់ថា អ៊ីស្រាអែល និងអ៊ីរ៉ង់បាន​វាយប្រហារគ្នា​ទៅវិញទៅមក​កាលពីថ្ងៃអាទិត្យ ដែលបណ្តាល​ឱ្យ​មានជនស៊ីវិលស្លាប់ និងបង្កើនការភ័យខ្លាចនៃជម្លោះក្នុងតំបន់កាន់តែ​ធំ។ ភាគីទាំង២ បានព្រមាន​​​ជនស៊ីវិលឱ្យរក្សាការប្រុងប្រយ័ត្នចំពោះការវាយប្រហារ​គ្នា​បន្ថែមទៀត​។

ស្ថានភាព​ដដែល បង្កការព្រួយបារម្ភអំពីការរំខានផ្នែកផ្គត់ផ្គង់ប្រេង ដែលអាចកើតមាន​នៅច្រកសមុទ្រ Hormuz ដែលជាផ្លូវដឹកជញ្ជូនប្រេងដ៏សំខាន់​។ មែនទែនទៅ ប្រេងប្រមាណ ១៨-១៩ លាន​ប៉ារ៉ែល ឬប្រហែល ២០ ភាគរយ នៃការប្រើប្រាស់របស់ពិភពលោក ត្រូវបាន​ដឹកឆ្លងកាត់ច្រក Hormuz ​ជារៀងរាល់ថ្ងៃ។

ក្ដីបារម្ភផ្គត់ផ្គង់ ក៏ជាប់ទាក់ទងផងដែរទៅនឹង​លទ្ធភាពនៃការវាយប្រហារហេដ្ឋារចនាសម្ព័ន្ធប្រេងរបស់អ៊ីរ៉ង់ ដែល​នាំចេញប្រេងប្រមាណ ២ បារ៉ែល/ថ្ងៃ ទៅក្រៅប្រទេស ខណៈភាពតានតឹងនៅតែបន្ត ទោះ​បី​ជា​មានការជំរុញឱ្យមាន​បទឈប់បាញ់ក្ដី៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម