Connect with us

ព័ត៌មានជាតិ

បណ្ដឹងព្រំដែននៅតំបន់ប្រាសាទតាមាន់ធំ តាមាន់តូច ប្រាសាទតាក្របី និងមុំបី ចូលដល់ដៃ ICJ ហើយ

បានផុស

នៅ

លិខិតផ្លូវការរបស់កម្ពុជា ដើម្បីប្ដឹងលើបញ្ហាវិវាទព្រំដែនជាមួយប្រទេសថៃ នៅតំបន់ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី បានចូលដល់ដៃនៃតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ហើយនៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បញ្ជាក់ឱ្យដឹងថា យោងតាមការរាយការណ៍របស់លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស គឺ«នៅថ្ងៃចន្ទ ទី១៦ មិថុនា ២០២៥ វេលាម៉ោង១១:៣០នាទីព្រឹក នៅទីក្រុងឡាអេ (ត្រូវនឹងម៉ោង ៤:៣០នាទី ល្ងាចនៅរាជធានីភ្នំពេញ) លិខិតផ្លូវការរបស់កម្ពុជាទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដើម្បីជួយស្វែងរកដំណោះស្រាយបញ្ហាវិវាទព្រំដែននៅតំបន់ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ត្រូវបានលោកជំទាវ គឹមសួគ៌ សុវណ្ណារី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសហូឡង់ ប្រគល់ដោយផ្ទាល់ដៃជូនលោកក្រឡាបញ្ជី Philippe Gautier នៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ)»។

សម្ដេចធិបតី ថា កម្ពុជាមិនដកថយទេពាក់ព័ន្ធនឹងការស្នើសុំឱ្យតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ជួយដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ នៅប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី នោះឡើយ។ បើតាមការអះអាងរបស់សម្ដេចធិបតី រាជរដ្ឋាភិបាល នឹងបន្តកិច្ចការនេះប្រកបដោយការប្តេជ្ញាចិត្ត និងការទទួលខុសត្រូវខ្ពស់ ដើម្បីការពារបូរណភាពទឹកដី ក៏ដូចជាឧត្តមប្រយោជន៍ជាតិនិងប្រជាជនខ្មែរ៕

ដោយ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៣១ នាទីutes មុន

គណៈបញ្ជាការ​ឯកភាព​រាជធានី ​ទទួល​ខុស​ត្រូវ​លើ​សន្តិសុខ ក្នុងកម្មវិធីព្យុហយាត្រា​សាមគ្គីភាព របស់​ស.ស.យ.ក.

កីឡា១ ម៉ោង មុន

AFC ចុះ​កុងត្រា​៥​ឆ្នាំ​ជា​មួយ​ក្រុម​ហ៊ុន​បច្ចេកវិទ្យា Hudl ដើម្បី​បាល់ទាត់អាស៊ី

ព័ត៌មានជាតិ២ ម៉ោង មុន

ពលរដ្ឋ​នៅ​ស្រុក​ស្ទឹងត្រង់​ សម្រុក​ដាំដុះ​ដំណាំ​ទុរេន បង្កើន​ពង្រីក​ផ្ទៃដី​ដាំ​ដុះ​​រាប់​រយ​ហិកតា

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកនាំពាក្យ ៖ ការផ្តល់សេវាដល់សមាជិក ប.ស.ស ល្អប្រសើរជាងមុនច្រើន

ព័ត៌មានជាតិ៣ ម៉ោង មុន

បណ្ដឹងព្រំដែននៅតំបន់ប្រាសាទតាមាន់ធំ តាមាន់តូច ប្រាសាទតាក្របី និងមុំបី ចូលដល់ដៃ ICJ ហើយ

Sokha Hotels

ព័ត៌មានពេញនិយម