កីឡា
នេះហើយជាអ្នកគាំទ្រក្លឹបលោកពេជ្រសុផាន់ស្មោះស្ម័គ្រ និងឈរចាំឧបត្ថម្ភ ពេជ្រ អាទិទេព ឡើងយូរ
អ្នកគាំទ្រក្លឹបប្រដាល់លោកពេជ្រសុផាន់ដ៏ស្មោះស្ម័គ្រគឺលោកតា អ៊ឹម ចាន់វុទ្ធី ថាលោកពិតជាស្រឡាញ់ចូលចិត្តក្លឹបនេះទើបឆ្លៀតមកគាំទ្រការប្រកួតរបស់ ពេជ្រ សម្បត្តិ និង ពេជ្រ អាទិទេព ក្នុងថ្ងៃប្រកួតផ្ដាច់ព្រ័ត្រខ្សែក្រវាត់អូដ្ឋដល់សង្វៀនបាយ័ន។

លោក អ៊ឹម ចាន់វុទ្ធី និង អាទិទេព
លោក អ៊ឹម ចាន់វុទ្ធី បានឲ្យដឹងថា លោក ពេជ្រ សុផាន់ អួតមែន ប៉ុន្តែអួតនេះគេធ្វើបានជាក់ស្ដែងដូចឃើញនិងភ្នែកហើយ ពេជ្រ សម្បត្តិ ពេជ្រ អាទិទេព ម្នាក់ឈ្នះដៃគូទៀតហើយស្របពេលម្នាក់ទៀតទើបខ្សែក្រវាត់អូដ្ឋចូលក្លឹបបន្ថែមទៀត។

អាទិទេព និងលោក ពេជ្រ សុផាន់
លោកតាវ័យ៦៥ឆ្នាំរូបនេះបន្ថែមទៀតថា លោកស្រឡាញ់ចូលចិត្តការដឹកនាំបង្ហាត់របស់លោក ពេជ្រ សុផាន់ មានឱកាសនឹងរកពេលវេលាសមស្របណាមួយទៅលេងដល់ក្លឹបតែម្ដង។ កីឡាករក្នុងក្លឹបដូចជា ពេជ្រ សម្បត្តិ ពេជ្រ អាទិទេព ជាដើមសុទ្ធតែកីឡាករដែលលោកចូលចិត្ត និងតាមដានទស្សនា។

លោកតា អ៊ឹម ចាន់វុទ្ធី
បញ្ជាក់ដែរថា លោកតា អ៊ឹម ចាន់វុទ្ធី កាលពីយប់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥ លោកបានទៅទស្សនាផ្ទាល់ការប្រកួតរបស់ ពេជ្រ សម្បត្តិ ប៉ះ Kabutov និងម៉ារ៉ាតុងផ្ដាច់ព្រ័ត្រយកខ្សែក្រវាត់អូដ្ឋទម្ងន់ ៥៧គីឡូក្រាមរបស់ ពេជ្រ អាទិទេព ផងដែរ។ នៅថ្ងៃនោះលោកបានឧបត្ថម្ភថវិកាមួយចំនួនដល់ ពេជ្រ អាទិទេព ផងដែរបន្ទាប់ពីរូបគេឈ្នះខ្សែក្រវាត់។ ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥ នេះលោកនឹងអញ្ជើញទៅទស្សនាការប្រកួតរវាង ពេជ្រ សម្បត្តិ និង សុខ ធី នៅសង្វៀនហង្សមាស ជាថ្មីទៀត៕
អត្ថបទដោយ៖ នួន ស៊ីណា
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១៤ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


