ព័ត៌មានជាតិ
ក្រសួងមុខងារ នឹងរៀបចំការប្រឡងជ្រើសរើស មន្រ្តីចូលក្រសួង ស្ថាប័នចំនួន៤
នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំពិភាក្សាលើការរៀបចំដំណើរការប្រឡងប្រជែងជ្រើសរើសមន្រ្តីរាជការ និងមន្រ្តីផ្អែកលើកិច្ចព្រមព្រៀងការងារ ឱ្យចូលបម្រើការងារក្នុងក្របខណ្ឌក្រសួង ស្ថាប័នចំនួន៤។ នេះបើតាមការផ្សព្វផ្សាយរបស់ក្រសួងមុខងារសាធារណៈ នៅរសៀលថ្ងៃទី១៧ ខែមិថុនា។

ក្រសួងបញ្ជាក់ថា ការប្រឡងរើសមន្រ្តីចូលក្រសួង ស្ថាប័នទាំង៤ មានដូចជា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ការប្រឡងរើសមន្ត្រីចូលបម្រើការនៅអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអ្នកច្បាប់ ក្នុងក្របខណ្ឌទីស្តីការគណៈរដ្ឋមន្រ្តី (លើកទី២), ការប្រឡងក្នុងក្របខណ្ឌក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងការប្រឡងមន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារ សម្រាប់ក្រសួងសុខាភិបាល។

ប្រភពដដែល បញ្ជាក់ថា មន្ត្រីដែលត្រូវជ្រើសរើសតាមរយៈការប្រឡងប្រជែងរួមមាន៖ (១) «មន្រ្តីកសិកម្មឃុំ» ក្របខណ្ឌក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចំនួន ៣៧២ កន្លែង (២) «មន្រ្តីច្បាប់» ឱ្យចូលបម្រើការងារនៅអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអ្នកច្បាប់ ក្នុងក្របខណ្ឌទីស្តីការគណៈរដ្ឋមន្រ្តី (លើកទី២) ចំនួន ៨ កន្លែង (៣) «មន្រ្តីជាន់ខ្ពស់» ក្របខណ្ឌក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចំនួន៥០ កន្លែង និង (៤) «មន្រ្តីសុខាភិបាល (មន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារ)» សម្រាប់ក្រសួងសុខាភិបាល ចំនួន ៦៩៩ កន្លែង (មន្រ្តីគិលានុបដ្ឋាកបរិញ្ញាបត្រ ៥៦កន្លែង, មន្រ្តីគិលានុបដ្ឋាកមធ្យម ៣១០កន្លែង, មន្រ្តីឆ្មបបរិញ្ញាបត្រ ៤៧កន្លែង, និងមន្រ្តីឆ្មបមធ្យម ២៨៦កន្លែង)៕



-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
កីឡា១៣ ម៉ោង agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សន្តិសុខសង្គម៦ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


