Connect with us

សេដ្ឋកិច្ច

ការនាំចេញទុរេនកម្ពុជាធ្លាក់ចុះយ៉ាងគំហុក តែទីផ្សារនៅតែល្អ

បានផុស

នៅ

ទោះបីជានៅក្នុងរយៈពេល ៥ ខែ (មករា-ឧសភា) ឆ្នាំ ២០២៥ ការនាំចេញទុរេនសម្រេចបានតែជាង ១,២ តោន ធ្លាក់ចុះសឹងតែ ១០០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ចំនួនជាង ៦,២២ ពាន់​តោន​ ប៉ុន្តែកត្តាទីផ្សារពុំមានបញ្ហាចោទនោះឡើយ ដោយសារតែតម្រូវការក្នុងស្រុកខ្ពស់​។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ហេង ឆេងលី ប្រធានសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាមប្រាប់ កម្ពុជា​ថ្មីនៅថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ ២០២៥នេះថា បច្ចុប្បន្នកម្ពុជាមិនទាន់បាន​នាំចេញផ្ទាល់​ទៅ​ចិន​បានទេ ខណៈកំពុងរៀបចំឯកសារ។

លោក ហេង ឆេងលី បន្ថែមថា៖ «បើយើងនាំចេញយើងត្រូវពឹងផ្អែកលើប្រទេសជិតខាងដូចជាថៃ វៀតណាម អញ្ចឹងហើយដោយសារកត្តាតម្លៃនៅថៃ និងវៀតណាមដែលនាំចេញទៅចិន តម្លៃវាធូរ អញ្ចឹងឈ្មួញគាត់មិនអាចរកស៊ីបានទេ ដោយសារគាត់ទិញតាមតម្លៃប្រទេសជិតខាង កាល​ណា​ឱ្យ​​​​កសិករយើងខ្ពស់ គាត់អត់ចំណេញ ហើយកសិករខ្មែរគាត់ធ្លាប់លក់បានតម្លៃគួរសម បើសិន ឈ្មួញគាត់ឱ្យតម្លៃទាប ខ្មែរយើងគាត់លក់ដែរ អញ្ចឹងឈ្មួញទិញអត់បានដែរ ទើបធ្វើឱ្យការ​នាំចេញ​ធ្លាក់​ចុះ»។

លោក ហេង ឆេងលី បន្ថែមថា ទោះការនាំចេញធ្លាក់ចុះ ប៉ុន្តែតម្រូវការទីផ្សារក្នុងស្រុកនៅ​តែ​ដំ​ណើរ​​ការ​ល្អ ជា​មួយ​តម្លៃមានស្ថិរភាព។

យោងតាមក្រសួងកសិកម្ម គិតត្រឹមឆ្នាំ ២០២៤ កម្ពុជាមានផ្ទៃដី​ដាំដុះ​ទុរេនជាង ៩ ពាន់ហិកតា ក្នុងនោះផ្ទៃដីអាចប្រមូល​ផល​បាន ៥ ពាន់ហិកតា ដែលផ្ដល់​ទិន្នផល​ប្រមាណ ៨ ម៉ឺន ២ ពាន់តោន៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម