ការរឹតបន្តឹងការនាំចូលទុរេនរបស់ប្រទេស ចិនពី វៀតណាម និងថៃ ផ្ដល់ទាំងឱកាស និងផលអវិជ្ជមានសម្រាប់ទុរេនកម្ពុជា...
តម្លៃទុរេនវៀតណាមធ្លាក់ចុះខ្លាំង ចំពេលរដូវប្រមូលផលធំខិតចូលមកដល់ ដោយសារតែការរឹតបន្តឹងការត្រួតពិនិត្យសារធាតុគីមីលើទុរេននាំចូលរបស់ចិន ធ្វើឱ្យការនាំចេញធ្លាក់ចុះជាគំហុក ហើយបង្កើនការផ្គត់ផ្គង់លើសតម្រូវការហូរហៀរពេញទីផ្សារក្នុងស្រុក។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុកវៀតណាម VnExpress និង Saigon News។ បើតាម VnExpress ឈ្មួញនាំចេញទុរេននិយាយថា ការត្រួតពិនិត្យទុរេនតាមកុងតឺន័រវៀតណាមចំណាយពេលរហូត ១ សប្ដាហ៍ ហើយទម្រាំបានទៅដល់កន្លែងលក់បោះដុំនៅចិន វាខូចគុណភាពបាត់ទៅហើយ។ នេះគឺជាមូលហេតុដ៏ធំដែលធ្វើឱ្យការនាំចេញទុរេនរបស់វៀតណាមធ្លាក់ចុះជាគំហុក ប្រមាណ ៨៣ ភាគរយ មកនៅត្រឹម ២៧ លានដុល្លារ ក្នុងរយៈពេល...
តម្លៃទុរេនវៀតណាមបានធ្លាក់ចុះធ្ងន់ធ្ងរ ក្រោយចិនរឹតបណ្ដឹងលើទុរេននាំចូលកាលពីដើមឆ្នាំ ដែលធ្វើឱ្យឈ្មួញវៀតណាមត្រូវផ្គត់ផ្គង់ច្រើនលើសតម្រូវការក្នុងស្រុក។
រដូវកាលប្រមូលផលទុរេននៅឆ្នាំ ២០២៥ បានចាប់ផ្ដើមបណ្ដើរៗ...