ព័ត៌មានជាតិ
ទំនិញនៅលើទីផ្សារកម្ពុជា មិនឡើងថ្លៃទេ ក្រោយថៃបិទព្រំដែន
ក្រុមអាជីវករបានប្រាប់ឱ្យដឹងថា តម្លៃទំនិញលក់រាយនៅលើទីផ្សារ មិនមានការឡើងថ្លៃនោះទេ បន្ទាប់ពីថៃបិទព្រំដែន ខណៈការផ្គត់ផ្គង់ទំនិញនៅលើទីផ្សារក៏ពុំមានបញ្ហាចោទដែរ។

លោក វន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ប្រាប់កម្ពុជាថ្មីនៅថ្ងៃទី ២០ ខែមិថុនា ឆ្នាំ ២០២៥ថា ចាប់តាំងពីថៃបិទច្រកព្រំដែន មិនទាន់មានទំនិញណាមួយឡើងថ្លៃនៅឡើយនោះទេ រាប់តាំងពីសាច់គោ សាច់ជ្រូក បន្លែ និងអាហារទទួលទានប្រចាំថ្ងៃ ដោយសារកម្ពុជាមានទំនិញប្រទេសផ្សេងៗនាំចូលជំនួសបាន។
សម្រាប់លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា តម្លៃទីផ្សារសាច់ជ្រូក មិនមានការឡើងថ្លៃនោះទេ ពោលគឺនៅថេរដដែល សាច់សុទ្ធលក់រាយនៅលើទីផ្សារតម្លៃក្រោម ២ ម៉ឺនរៀល ក្នុងមួយគីឡូក្រាម។

លោក ឡយ ស៊ាងអាង ប្រធានគណៈកម្មការគ្រប់គ្រងផ្សារអូរឫស្សី បានប្រាប់ឱ្យដឹងថា អាជីវករលក់ដូរក្នុងផ្សារ ក្រោមការគ្រប់គ្រងរបស់លោក បានលក់ដូរយ៉ាងទូលំទូលាយលើម្ហូបអាហារ បន្លែ ផ្លែឈើ ដោយមិនមានការព្រួយបារម្ភពីកង្វះខាតទំនិញក្នុងការលក់នោះទេ ខណៈប្រជាពលរដ្ឋជាច្រើន ក៏បានបន្តអញ្ជើញមកទិញអីវ៉ាន់របស់ខ្មែរផងដែរ ដោយមិនផ្តោតខ្លាំងលើទំនិញក្រៅស្រុក ជាពិសេសកសិករក្នុងស្រុកផលិតបានគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់ប្រចាំថ្ងៃ។
ជាមួយនេះ អាជីវករលក់ដូរនៅផ្សារអូរឫស្សី ក៏បានសម្តែងក្តីពេញចិត្តក្នុងការលក់ដូរផលិតផលខ្មែរជូនប្រជាពលរដ្ឋខ្មែរយកទៅបរិភោគ ដោយពួកគាត់យល់ឃើញថា ការគាំទ្រផលិតផលខ្មែរមកលក់ដូរ ជាការជួយដល់សេដ្ឋកិច្ចប្រជាជនក្នុងស្រុក ក៏ដូចជាសេដ្ឋកិច្ចជាតិទាំងមូលផងដែរ។ ជាពិសេសប្រជាពលរដ្ឋបានបរិភោគ បន្លែ ត្រី សាច់ រស់ធម្មជាតិ របស់កសិករខ្មែរ និងប្រជាកសិករផលិតក្នុងស្រុកមានការសប្បាយចិត្ត ដោយពុំមានរបស់ក្រៅស្រុកហូរចូល។
យោងតាមធនាគារ ARDB តម្លៃកសិផលតាមទីផ្សារនៅរាជធានីភ្នំពេញនៅថ្ងៃទី ២០ ខែមិថុនា ឆ្នាំ ២០២៥ នេះ មិនមានការឡើងថ្លៃនោះទេ សាច់គោមួយគីឡូតម្លៃ ៣ ៧០០០ រៀល សាច់ជ្រូក ១ ៥០០០ រៀល ក្នុងមួយគីឡូក្រាម សាច់មាន់ ១ ម៉ឺនរៀល ក្នុងមួយគីឡូក្រាម និងស្ពៃចង្កឹះ ៣០០០ រៀល ក្នុងមួយគីឡូក្រាម អង្ករផ្កាខ្ចី ៣០០០ រៀល និងអង្ករសែនក្រអូប ៣ ៥០០ រៀល ក្នុងមួយគីឡូក្រាម៕
អត្ថបទ៖ ឡេង ដេត
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១៩ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


