Connect with us

ព័ត៌មានជាតិ

អភិបាលខេត្តបន្ទាយមានជ័យ ច្រានចោលសារព័ត៌មានថៃ ដែលផ្សាយថា មានពលរដ្ឋខ្មែរសម្រុកទៅចាក់ប្រេងនៅថៃ

បានផុស

នៅ

បន្ទាយមានជ័យ ៖ ឆ្លើយតបទៅនឹងសារព័ត៌មានរបស់ប្រទេសថៃដែលផ្សាយថា មានប្រជាពលរដ្ឋខ្មែរសម្រុកទៅចាក់ប្រេងនៅថៃនោះ លោកអ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានបញ្ជាក់នៅល្ងាចថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៥នេះថា  គ្មានបងប្អូនប្រជាពលរដ្ឋខ្មែរនាំគ្នាសម្រុកទៅចាក់ប្រេងនៅថៃនោះទេ ពោលគឺគ្រាន់តែឆ្លងទៅប្រកបមុខរបរ និងរកស៊ី ដែលជាទម្លាប់ប្រចាំថ្ងៃតែប៉ុណ្ណោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកអភិបាលបានលើកឡើងបន្តថា នៅក្នុងរូបភាពរថយន្តដែលកាសែតថៃចុះផ្សាយ គឺជារថយន្តដែលបងប្អូនខ្មែរយើងធ្វើដំណើរឆ្លងកាត់ច្រកទ្វារអន្តរជាតិប៉ោយប៉ែត ដែលពេលបើកចូលដំបូង គឺមានការកកស្ទះបែបនេះហើយ ដោយក្នុងមួយថ្ងៃៗមានរថយន្តបងប្អូនខ្មែរយើងឆ្លងចូលទៅថៃ ចន្លោះពី៤០ ទៅ៥០គ្រឿងឯណោះ។

លោកអភិបាលបានបន្តថា ខ្ញុំសូមច្រានចោលនូវការចុះផ្សាយព័ត៌មាននេះ និងថាមិនមានរឿងបែបនេះ កើតឡើងនៅក្នុងខេត្តបន្ទាយមានជ័យឡើយ៕

កែសម្រួលដោយ ៖ នាគព័ន្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម