ព័ត៌មានអន្ដរជាតិ
Nike គ្រោងបន្ថយការពឹងផ្អែកផលិតកម្មនៅចិន សម្រាប់ការនាំចេញទៅអាមេរិក
ក្រុមហ៊ុនផលិតស្បែកជើង និងសំលៀកបំពាក់កីឡា Nike បាននិយាយថា ខ្លួននឹងកាត់បន្ថយការពឹងផ្អែកលើផលិតកម្មចិនសម្រាប់ទីផ្សារសហរដ្ឋអាមេរិក ដើម្បីកាត់បន្ថយផលប៉ះពាល់ពីពន្ធរបស់សហរដ្ឋអាមេរិកលើការនាំចូល។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

បណ្ដានាយកប្រតិបត្តិក្រុមហ៊ុន Nike បាននិយាយថា ពន្ធរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ លើដៃគូពាណិជ្ជកម្មសំខាន់ៗ អាចបង្កើនការចំណាយរបស់ Nike ប្រហែល ១ ប៊ីលានដុល្លារ ចំពេលដែលសង្រ្គាមពាណិជ្ជកម្មពន្ធគយរវាងចិន និងសហរដ្ឋអាមេរិកបន្តអូសបន្លាយ។
ចិនដែលរងការដាក់ពន្ធអាមេរិក ១៤៥ ភាគរយ (បច្ចុប្បន្នត្រូវបានបន្ថយជាបណ្ដោះអាសន្នមកនៅត្រឹម ៣០ ភាគរយ) រួមចំណែកដល់ការផ្គត់ផ្គង់ស្បែកជើង Nike ប្រហែល ១៦ ភាគរយ លើការនាំចូលទៅសហរដ្ឋអាមេរិករបស់ក្រុមហ៊ុន។

យ៉ាងណាមិញ ប្រធានផ្នែកហិរញ្ញវត្ថុរបស់ក្រុមហ៊ុន Nike លោក Matthew Friend បាននិយាយថា ក្រុមហ៊ុនគ្រោងនឹងកាត់បន្ថយតួលេខនេះ មកនៅត្រឹមខ្ទង់រាយ គិតត្រឹមខែឧសភា ឆ្នាំក្រោយ។ ដើម្បីធ្វើដូច្នេះបាន ក្រុមហ៊ុន Nike កំពុងផ្លាស់ប្តូរទីតាំងផលិតកម្មពីប្រទេសចិនទៅកាន់ប្រទេសផ្សេងទៀត និងកែសម្រួលយុទ្ធសាស្ត្រប្រភពផ្គត់ផ្គង់វត្ថុធាតុដើម។
ដើម្បីគ្រប់គ្រងកំណើននៃការចំណាយ ក្រុមហ៊ុន Nike កំពុងសម្លឹងមើលដំណោះស្រាយផ្សេងៗ រួមទាំងការផ្លាស់ប្តូរផលិតកម្ម វាយតម្លៃការកាត់បន្ថយថ្លៃដើមរបស់ក្រុមហ៊ុន និងបង្កើនតម្លៃផលិតផលនៅសហរដ្ឋអាមេរិក។
ជាមួយគ្នានោះ Nike គិតថា ក្រុមហ៊ុនម៉ាកសម្លៀកបំពាក់កីឡាផ្សេងទៀតនឹងដំឡើងតម្លៃផងដែរ ដែលនោះនឹងមានន័យថា Nike ប្រហែលជាមិនបាត់បង់ចំណែកទីផ្សារច្រើនទេ បើទោះបីជាតម្លៃផលិតផលខ្លួនកើនឡើងក៏ដោយ។
-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


