សន្តិសុខសង្គម
ឃើញមានអ្នកដួលម៉ូតូដើរទៅជួយ តែត្រូវជនសង្ស័យព្រួតវាយ និងចាក់សម្លាប់
យុវជនម្នាក់ត្រូវបានជនសង្ស័យមួយក្រុមមានគ្នា២ ទៅ៣នាក់ ព្រួតវាយ និងចាក់ដោយកាំបិតបណ្ដាលស្លាប់យ៉ាងអណោចអធម៌នៅកណ្តាលផ្លូវ។

ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង១១និង៣៥នាទីយប់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ស្ថិតតាមបណ្ដោយផ្លូវ២១៧ ជាប់របងវត្តស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
បើតាមការបញ្ជាក់ពីម្ដាយជនរងគ្រោះបានអោយដឹងថា ជនរងគ្រោះមានឈ្មោះ វន អាយុ ២៤ឆ្នាំ មុនពេលកើតហេតុជនរងគ្រោះបានសុំលុយម្ដាយចំនួន ៤ពាន់រៀល មកទិញទឹកក្រូចផឹក ខណៈមកដល់ចំណុចកើតហេតុស្រាប់តែមានជនសង្ស័យមួយក្រុមមានគ្នាប្រមាណ២ទៅ៣នាក់ប្រដាប់ដោយកាំបិតបានដេញចាក់ពេញផ្លូវបណ្ដាលឲ្យស្លាប់នៅកន្លែង រួចក្រុមជនសង្ស័យបានរត់គេចខ្លួនបាត់ស្រមោល។

ប្រភពពីកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុ យុវជនរងគ្រោះឃើញមានអ្នកដួលម៉ូតូក៏ដើរទៅជួយស្រាប់តែត្រូវក្រុមជនសង្ស័យព្រួតវាយ និងយកកាំបិតមកចាក់បណ្ដាលឲ្យស្លាប់ក្នុងថ្លុកឈាមតែម្ដង។
ក្រោយពេលកេីតហេតុសមត្ថកិច្ចមូលដ្ឋានចុះមកហ៊ុមព័ទ្ធខ្សែដេីម្បីឲ្យមន្ត្រីជំនាញធ្វើកោសល្យវិច័យ រួចប្រគល់សពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្របៃណី ខណៈក្រុមជនដៃដល់កម្លាំងជំនាញកំពុងស្រាវជ្រាវចាប់ខ្លួនយកមកអនុវត្តតាមផ្លូវច្បាប់៕
អត្ថបទ៖ ម៉េង

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ៥ ម៉ោង ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ