សេដ្ឋកិច្ច
ក្រសួងពាណិជ្ជកម្មបន្តជំរុញការកែច្នៃគ្រាប់ស្វាយចន្ទី ដើម្បីនាំចេញ
ក្រសួងពាណិជ្ជកម្មប្ដេជ្ញាបន្តជំរុញការកែច្នៃគ្រាប់ស្វាយចន្ទីក្នុងស្រុកបន្ថែមទៀត ឈានទៅរកការនាំចេញទៅទីផ្សារអន្តរជាតិ សំដៅធ្វើប្រែក្លាយកម្ពុជាជាអធិរាជនាំចេញដ៏ធំមួយនាពេលដ៏ខ្លីខាងមុខ។
ការប្ដេជ្ញារបស់ក្រសួងពាណិជ្ជកម្ម បានធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាង លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងលោក អាន តារា ប្រធានសហព័ន្ធស្វាយចន្ទីកម្ពុជា នៅថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២៥។

ជំនួបនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីរាយការណ៍វឌ្ឍនភាព និងសមិទ្ធផលសំខាន់ៗ ដែលសហព័ន្ធស្វាយចន្ទីកម្ពុជាសម្រេចបាន ទិសដៅការងារបន្ទាប់ និងគោរពស្នើសុំកិច្ចសហប្រតិបត្តិការបន្ថែមជាមួយក្រសួងពាណិជ្ជកម្ម។
លោក អាន តារា ប្រធានសហព័ន្ធស្វាយចន្ទីកម្ពុជា បានផ្ដល់ដំណោះស្រាយធ្វើយ៉ាងណាដើម្បី ជំរុញការកែច្នៃស្វាយចន្ទីឱ្យឆ្លើយតបទៅនឹងគោលនយោបាយជាតិដែលចង់កែច្នៃឱ្យបាន ២៥% នៅឆ្នាំ ២០២៧ និង ៥០% នៅឆ្នាំ ២០៣២។
លោកបានប្រាប់កម្ពុជាថ្មីនៅថ្ងៃទី ០៣ ខែកក្កដានេះថា៖« យើងបានស្នើសុំចំណុចមួយចំនួន ដើម្បីធ្វើយ៉ាងឱ្យរដ្ឋជួយសម្រួលក្នុងការធ្វើយ៉ាងម៉េចឱ្យការកែច្នៃក្នុងស្រុក មានការប្រកួតប្រជែង ខណៈសំណើរនេះ លោកជំទាវទទួលយក និងសន្យាថា នឹងព្យាយាមធ្វើយ៉ាងណាដើម្បីធ្វើការជាមួយក្រសួងពាក់ព័ន្ធ ដើម្បីកាត់បន្ថយថ្លៃដើម ដើម្បីធ្វើឱ្យការកែច្នៃកើនឡើង»។

លោក អាន តារា បានបន្ថែមថា ទិន្នផល និងតម្លៃស្វាយចន្ទីនៅឆ្នាំនេះ មានភាពល្អប្រសើរ ចន្ទីស្រស់លក់បានតម្លៃជាង ៥០០០ រៀល ក្នុងមួយគីឡូក្រាម ហើយនៅខែ ៦ នេះ ចន្ទីស្ងួតលក់បាន ៧ ៣០០ រៀល ក្នុងមួយគីឡូក្រាម។
លោក តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា៖ «នៅឆ្នាំនេះ គ្រាប់ស្វាយចន្ទីសើម នៅដើមរដូវប្រមូលផល មានតម្លៃរហូត ៦៥០០រៀល ហើយបច្ចុប្បន្ននេះ មានតម្លៃចន្លោះពី ៤៨០០-៥២០០រៀលក្នុងមួយគីឡូក្រាម ទៅតាមតំបន់ និងគុណភាពគ្រាប់ បើប្រៀបធៀបរយៈពេល៥ឆ្នាំ ចាប់ឆ្នាំ២០២១-២០២៥ គឺតម្លៃគ្រាប់ស្វាយចន្ទីឆ្នាំ២០២៥នេះ មានតម្លៃខ្ពស់ជាងគេ ដោយសារមានទីផ្សារល្អ»។

សម្តេចធិបតី ហ៊ុន ម៉ាណែតបានថ្លែងនៅក្នុងកម្មវិធីមួយនៅខេត្តកំពង់ធំនៅព្រឹកថ្ងៃទី៣ ថា រដ្ឋាភិបាលបានកំណត់ខេត្តកំពង់ធំដើម្បីក្លាយជាមជ្ឈមណ្ឌលកែច្នៃស្វាយចន្ទីដើម្បីផ្តល់តម្លៃបន្ថែមដល់ខេត្ត និងជំរុញការនាំចេញឱ្យកាន់តែច្រើនទៅទីផ្សារអន្តរជាតិ។
យោងតាមក្រសួងកសិកម្ម នៅក្នុងរយៈពេល ៥ ខែ ឆ្នាំ ២០២៥ កម្ពុជានាំចេញគ្រាប់ស្វាយចន្ទីស្រស់ចំនួនជិត ៦០ ម៉ឺនតោន (៥៧១ ២៨២) កើនឡើងជិត ៦% ធៀបនឹងរយៈពេលដូចគ្នានៅក្នុងឆ្នាំ ២០២៤ ដែលមានចំនួន ៥៣៨៩៧៥ តោន។
នៅឆ្នាំ ២០២៤ កម្ពុជាសម្រេចបានការប្រមូលទិន្នផលគ្រាប់ស្វាយចន្ទីចំនួន ៨៥ ម៉ឺនតោន ក្នុងនោះនាំចេញគ្រាប់ឆៅបានចំនួន ៨១ ម៉ឺន ៥ ពាន់តោន កើនឡើង ២១% គិតជាទឹកប្រាក់ ១ ពាន់ ១៥០ លានដុល្លារ កើន ២៦,១៥%។ ក្នុងនោះនាំចេញទៅវៀតណាមចំនួន ៧៩ ម៉ឺន ៥ ពាន់តោន។ នេះបើយោងតាមរបាយការណ៍សមាគមស្វាយចន្ទីកម្ពុជា៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានជាតិ១០ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


