Connect with us

ព័ត៌មានអន្ដរជាតិ

ក្រោយ​វាយ​អ៊ីរ៉ង់ យន្តហោះ​អ៊ីស្រាអែលឆ្លៀត​ចូល​ទម្លាក់​គ្រាប់​ដែល​នៅ​សល់ លើ​តំបន់​ហ្គាហ្សា

បានផុស

នៅ

យន្តហោះចម្បាំងរបស់អ៊ីស្រាអែល ដែលចូលរួម​ក្នុង​ការវាយប្រហារនាពេលថ្មីៗនេះលើប្រទេសអ៊ីរ៉ង់ តាមសេចក្តីរាយការណ៍​បាន​ឆ្លៀត​ចូល​ទៅ​ទម្លាក់មីស៊ីល និង​គ្រាប់​បែក​ដែល​មិនទាន់បានប្រើ ​ទៅ​លើ​តំបន់​ហ្គាហ្សា ខណៈពេលដែលត្រឡប់ទៅមូលដ្ឋានរបស់ពួកគេវិញ។ នេះបើយោងតាមរបាយការណ៍របស់​សារព័ត៌មាន The Telegraph

យន្តហោះ​ចម្បាំង​អ៊ីស្រាអែល និង​តំបន់​ហ្គាហ្សា (រូបថត៖ Getty & AA)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងអំឡុង​ប្រតិបត្តិការ «Rising Lion» ដែលជាយុទ្ធនាការរយៈពេល ១២​ថ្ងៃ​ផ្តោតលើហេដ្ឋារចនាសម្ព័ន្ធនុយក្លេអ៊ែរ និងមីស៊ីលរបស់អ៊ីរ៉ង់ អាកាសយានិក​អ៊ីស្រាអែល​បាន​ស្នើ​សុំ​មេបញ្ជាការ​​របស់​ពួកគេ ទម្លាក់​មីស៊ីល និង​គ្រាប់បែក​ដែល​នៅ​សេសសល់​លើ​​តំបន់​ហ្គាហ្សា។

មន្ត្រីយោធា​អ៊ីស្រាអែល បានពណ៌នាយុទ្ធសាស្ត្រនេះថាជាមធ្យោបាយដ៏មានប្រសិទ្ធភាពមួយដោយ​មិនចាំ​បាច់​បញ្ចេញ​យន្តហោះ​ថ្មី​ផ្សេង​ទៀត ដើម្បី​រក្សាសម្ពាធជាបន្តបន្ទាប់លើក្រុមហាម៉ាស បើ​ទោះ​ជា​នៅ​ពេល​នោះ​​ខ្លួន​កំពុង​ជាប់​ដៃ​វាយ​ប្រហារ​អ៊ីរ៉ង់​​​ក៏​ដោយ។ ការសម្រេចចិត្តនេះត្រូវបានគាំទ្រ និង​បញ្ចូលទៅក្នុងផែនការបេសកកម្មផ្លូវការដោយមេបញ្ជាការកងទ័ពអាកាស លោក Tomer Bar។

ទោះបីជាការវាយប្រហារនេះខ្វះផែនការយុទ្ធសាស្ត្រ​ត្រៀម​ទុក​​ជា​មុន​ យោធា​អ៊ីស្រាអែល​អះអាងថា ពួកគេបាន​កំណត់គោលដៅយ៉ាងប្រុងប្រយ័ត្ន​បំផុត ដោយសំដៅលើទីតាំង​ក្រុម​សកម្មប្រយុទ្ធ​ហាម៉ាស​តែ​ប៉ុណ្ណោះ។

វាមិនច្បាស់ទេថាតើមានមនុស្សប៉ុន្មាននាក់នៅតំបន់ហ្គាហ្សាស្ទ្រីបត្រូវបានសម្លាប់ ដោយសារ​ការវាយប្រហារតាមអាកាស​ឥត​គ្រោង​ទុក​​របស់អ៊ីស្រាអែល​មួយ​នេះ។ យ៉ាង​ណា​មិញ បើ​តាម​ក្រសួង​សុខាភិបាល​ហ្គាហ្សា មនុស្ស​ប្រហែល​ជាង ៣០០​នាក់​​បាន​បាត់បង់​ជីវិត​នៅ​​ក្នុងអំឡុងពេល​ជម្លោះ​ ១២​ថ្ងៃ​រវាង​អ៊ីស្រាអែល​​និង​​អ៊ីរ៉ង់៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម