ចរាចរណ៍
បុរសម្នាក់ បានស្លាប់ ក្រោយខ្ចីម៉ូតូមិត្តភ័ក្ដិទៅទិញនំខួប ជួបគ្រោះថ្នាក់ចរាចរណ៍
គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្តាលឱ្យបុរសម្នាក់ បាត់បង់ជីវិត ក្រោយពេលបញ្ជូនទៅដល់មន្ទីរពេទ្យ នៅខណ្ឌសែនសុខ។


ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១០ និង ៥០ នាទីយប់ ថ្ងៃទី ៦ ខែកក្កដា ឆ្នាំ ២០២៥ ស្ថិតនៅផ្លូវលេខ ១០៥ ខេ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមសាក្សីជាអ្នកដឹកអាហារអនឡាញម្នាក់ ដែលឃើញហេតុការណ៍ បាននិយាយថា ដោយឃើញរថយន្តបង្កមានម៉ាកតូយូតាព្រូស ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ 2BO-3925 បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវលេខ ១០៥ ខេ ទិសដៅពីជើងទៅត្បូង។ លុះមកដល់ចំណុចកើតហេតុ ក៏មានម៉ូតូ PCX ១ គ្រឿង ដែលមានស្លាកលេខ ភ្នំពេញ 1LA-7738 ធ្វើដំណើរពីត្បូងទៅជើង តាមបណ្តោយផ្លូវលេខ ១០៥ ខេ ក្នុងទិសដៅបញ្ច្រាសទិសគ្នាជាមួយរថយន្ត ក៏ត្រូវបានរថយន្តរេចង្កូតទៅបុកពេញទំហឹងខ្ទាតម៉ូតូចូលគុម្ពោតព្រៃ បណ្តាលឱ្យបុរសម្នាក់រងរបួសធ្ងន់ ចំណែកម៉ូតូ PCX រងការខូចខាតមួយកំណាត់មុខ។

ដោយឡែកបើតាមប្រភពពីអ្នកស្គាល់បុរសរងគ្រោះ បានឱ្យដឹងថា ជនរងគ្រោះបានខ្ចីម៉ូតូ PCX របស់មិត្តភ័ក្ដិជិះទៅទិញនំខួបកំណើត ដើម្បីទុកធ្វើខួបឱ្យខ្លួនឯង តែបែរជាជួបគ្រោះថ្នាក់ចរាចរណ៍ ត្រូវរថយន្តបុកស្លាប់ទៅវិញ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកកាន់ទីតាំងខាងលើ និងនាំខ្លួនម្ចាស់រថយន្តបង្ក ដែលកំពុងស្ថិតក្នុងស្ថានភាពស្រវឹងទៅប៉ុស្តិ៍ ដើម្បីធ្វើការសាកសួរនាំ និងអនុវត្តបន្ត ព្រមទាំងទាក់ទងទៅកាន់សមត្ថកិច្ចជំនាញចរាចរណ៍ចុះមកធ្វើការវាស់វែង និងយករថយន្តបង្ក រួមទាំងម៉ូតូរបស់ជនរងគ្រោះ ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោះស្រាយតាមនីតិវិធីច្បាប់នៅពេលក្រោយ៕
អត្ថបទ ៖ សំណាង

-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


