ព័ត៌មានអន្ដរជាតិ
មនុស្សស្លាប់កើនលើស១០០នាក់ ក្នុងគ្រោះទឹកជំនន់ដ៏សាហាវ នៅរដ្ឋ តិចសាស់
មនុស្សចំនួន១០៤នាក់ ត្រូវបានបញ្ជាក់ថាស្លាប់ ក្នុងគ្រោះទឹកជំនន់ដ៏សាហាវ ដែលវាយប្រហាររដ្ឋតិចសាស់ នៃសហរដ្ឋអាមេរិក តាំងពីសប្តាហ៍មុនមក។

តាមសេចក្តីរាយការណ៍របស់ BBC នៅថ្ងៃអង្គារទី៨ខែកក្កដាឆ្នាំ២០២៥, បានជាតួលេខហក់ឡើងខ្ពស់បែបនេះ គឺបន្ទាប់ពីមានការបញ្ជាក់ជាផ្លូវការអំពីក្មេងៗនិងមនុស្សធំចំនួន២៧នាក់ ដែលបាត់បង់ជីវិតនៅពេលទឹកជំនន់រហ័សវាយប្រហារជំរំ Mystic របស់ពួកគេ ស្ថិតនៅតាមដងទន្លេ Guadalupe ក្នុងតំបន់ Hill។

ក្រុមជួយសង្គ្រោះនិងរុករក កំពុងបន្តប្រតិបត្តិការនៅតាមតំបន់ដែលរងផលប៉ះពាល់ ខណៈក្រុមមន្ត្រីព្រមានថា ចំនួនមនុស្សស្លាប់អាចហក់ឡើងបន្តទៀត ព្រោះនៅមានមនុស្សច្រើននាក់បាត់ខ្លួន ប៉ុន្តែមិនបញ្ជាក់ច្បាស់អំពីតួលេខពិតប្រាកដនោះទេ។

ទឹកជំនន់ដ៏សាហាវនេះបង្កឡើងដោយភ្លៀងធ្លាក់យ៉ាងគំហុកដែលជាចំហាយព្យុះត្រូពិក Barry។ នៅតំបន់ខ្លះ ភ្លៀងធ្លាក់មានកម្រិតពី២៥ទៅ៥០សង់ទីម៉ែត្រឯណោះក្នុងរយៈពេលត្រឹមប៉ុន្មានម៉ោង ដែលបណ្តាលឲ្យទឹកទន្លេ Guadalupe ហក់ឡើងយ៉ាងលឿន ឈានដល់កម្រិតខ្ពស់មិនធ្លាប់មាន។

ទឹកហូរយ៉ាងលឿនបានបង្កការខូចខាតធំធេងដល់ផ្ទះសម្បែង អាជីវកម្ម កន្លែងបោះជំរំ និងហេដ្ឋារចនាសម្ព័ន្ធនានា។ ការប៉ាន់ប្រមាណជាបឋមដោយ AccuWeather បង្ហាញថា ការខូចខាតសរុបនិងការខាតបង់សេដ្ឋកិច្ចពីទឹកជំនន់នេះអាចមានចាប់ពី១៨ពាន់លានដុល្លារដល់២២ពាន់លានដុល្លារអាមេរិក៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ គ្រោះទឹកជំនន់ដ៏សាហាវនៅតិចសាស់ ផ្តាច់ជីវិតមនុស្សឡើងដល់ ៨១នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


