ព័ត៌មានអន្ដរជាតិ
គ្រោះទឹកជំនន់ដ៏សាហាវនៅតិចសាស់ ផ្តាច់ជីវិតមនុស្សឡើងដល់ ៨១នាក់
គិតត្រឹមព្រឹកថ្ងៃចន្ទទី៧ខែកក្កដាឆ្នាំ២០២៥ គ្រោះទឹកជំនន់ដ៏សាហាវនៅតិចសាស់ បានផ្តាច់ជីវិតមនុស្សឡើងដល់ ៨១នាក់ហើយ ខណៈជាង៤០នាក់ទៀតបាត់ខ្លួន។

តាមសេចក្តីរាយការណ៍របស់ CBS News, កន្លែងដែលរងគ្រោះខ្លាំងជាងគេគឺតំបន់ Kerr ដោយគ្រាន់តែទីនោះ មានមនុស្សស្លាប់រហូតដល់ទៅ៦៨នាក់ទៅហើយ ក្នុងនោះមានមនុស្សធំ៤០នាក់ និងក្មេងៗ២៨នាក់។
អ្វីដែលកាន់តែរន្ធត់គឺថា តួលេខដែលហក់ឡើងខ្ពស់នេះ គឺបន្ទាប់់ពីមានការបញ្ជាក់ជាផ្លូវការអំពីតួលេខបាត់បង់ជីវិតនៃក្មេងៗមួយក្រុមបោះជំរំនៅ Camp Mystic តាមដងទន្លេ Guadalupe ដែលត្រូវទឹកជំនន់ភ្លាមៗវាយប្រហារជំរំរបស់ពួកគេ។

ប្រតិបត្តិការស្វែងរកអ្នកបាត់ខ្លួនកំពុងបន្ត ខណៈមនុស្សជាង៨៥០នាក់ ត្រូវបានជួយសង្គ្រោះដោយភ្នាក់ងារក្នុងស្រុក រដ្ឋ និងសហព័ន្ធ រួមទាំងឆ្មាំសមុទ្រអាមេរិក ដោយប្រើឧទ្ធម្ភាគចក្រ ទូក និងដ្រូន។
ជាការឆ្លើយតបទៅនឹងគ្រោះធម្មជាតិដ៏ធ្ងន់ធ្ងរនេះ អភិបាលរដ្ឋតិចសាស់ Greg Abbott បានចេញសេចក្តីប្រកាសគ្រោះមហន្តរាយសម្រាប់តំបន់ដែលរងផលប៉ះពាល់ ហើយលោកប្រធានាធិបតី ដូណាល់ ត្រាំ បានចុះហត្ថលេខាលើ «សេចក្តីប្រកាសគ្រោះមហន្តរាយដ៏ធំ» សម្រាប់តំបន់ Kerr ដើម្បីបញ្ចេញជំនួយសហព័ន្ធ។

សូមជម្រាបថា ទឹកជំនន់ដ៏អាក្រក់នេះគឺបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំងដែលជាចំហាយព្យុះត្រូពិក Barry ដោយនៅតំបន់ខ្លះ ភ្លៀងធ្លាក់មានកម្រិតពី២៥ទៅ៥០សង់ទីម៉ែត្រឯណោះ។
នៅព្រឹកព្រលឹមថ្ងៃទី៤ខែកក្កដា ទឹកទន្លេ Guadalupe បានហក់ឡើងខ្ពស់មិនធ្លាប់មាន និងឡើងយ៉ាងឆាប់រហ័ស បោកបំផ្លាញផ្ទះ ហូរកួចនាំយានយន្តនិងសំណង់នានាបង្កភាពភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងអ្នកបោះតង់ជាច្រើននាក់៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ រដ្ឋ តិចសាស់ ប្រកាសអាសន្ន ខណៈទឹកជំនន់ដ៏អាក្រក់ សម្លាប់មនុស្សលើស២០នាក់
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


