Connect with us

ព័ត៌មានអន្ដរជាតិ

កងទ័ពជើងទឹកអាមេរិក ថៃ និងកាណាដា ធ្វើសមយុទ្ធដែនសមុទ្ររួមគ្នានៅឈូងសមុទ្រថៃ

បានផុស

នៅ

កងទ័ពជើងទឹកសហរដ្ឋអាមេរិក (USN) កងទ័ពជើងទឹកថៃ (RTN) និងកងនាវាចរកាណាដា (RCN) បានចាប់ផ្តើម​សមយុទ្ធ​ប្រចាំឆ្នាំលើកទី ៣១ នៃកិច្ចសហប្រតិបត្តិការលើការត្រៀមខ្លួន និងហ្វឹកហ្វឺន (CARAT) របស់ប្រទេសថៃ នៅក្នុងស្រុក Sathip ខេត្ត Chon Buri ​ភាគខាងកើត​នៃ​ប្រទេសថៃ​។ នេះបើយោងតាមការចេញផ្សាយរបស់កាសែត Bangkok Post នៅថ្ងៃទី០៨ខែកក្កដានេះ។

ពិធីបើកសមយុទ្ធ (រូបភាព៖ Royal Thai Navy)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមយុទ្ធនេះដំណើរការរហូតដល់ថ្ងៃទី១៨ ខែកក្កដា មានគោលបំណងពង្រឹងសន្តិសុខដែនសមុទ្រក្នុងតំបន់ ជំរុញអន្តរប្រតិបត្តិការ និងពង្រឹងភាពជាដៃគូរវាងកងទ័ពជើងទឹកក្នុងចំណោមប្រទេសទាំងបី។

ចំពោះដំណាក់កាលសមយុទ្ធនៅសមុទ្ររួមមានប្រតិបត្តិការកម្រិតខ្ពស់ដូចជាសង្គ្រាមប្រឆាំងនាវាមុជទឹក សមយុទ្ធការពារដែនអាកាស ការសម្របសម្រួលដើម្បីគ្រប់គ្រង និងណែនាំនាវាជាក្រុមក្នុងអំឡុងពេលបេសកកម្ម វិធានការស្វែងរក និងដោះ​គ្រាប់មីន និងការហ្វឹកហ្វឺនស្វែងរកនិងជួយសង្គ្រោះជាដើម។

នាវាដែលចូលរួមរួមមាន USS Santa Barbara មកពីសហរដ្ឋអាមេរិក និងនាវា HTMS Naresuan, HTMS Saiburi និង HTMS Rattanakosin របស់ប្រទេសថៃ។ ចំណែក កងនាវាចរកាណាដា បញ្ជូនក្រុមពិសេសមួយ ដើម្បីចូលរួមក្នុងការហ្វឹកហ្វឺនអំពីរបៀបឡើងជិះ និងត្រួតពិនិត្យកប៉ាល់ដោយសុវត្ថិភាពអំឡុងពេលធ្វើសមយុទ្ធ។

(រូបភាព៖ Khaosod English)

ជាផ្នែកនៃសមយុទ្ធនេះក៏មានសកម្មភាពនៅលើសមុទ្ររួមគ្នាដូចជា ការផ្លាស់ប្តូរអ្នកជំនាញសន្តិសុខដែនសមុទ្រ ការថែទាំសុខភាពយោធា និងការសម្ដែងសិល្បៈ វប្បធម៌ផ្សេងៗ។

សរុបនៅក្នុងសមយុទ្ធនេះបុគ្គលិកជាយោធាប្រហែល ១.០០០ នាក់ចូលរួម។ ក្នុងនោះអនុសេនីយ៍ឯក Matt Scarlett មេបញ្ជាការកងនាវាចម្បាំង Destroyer Squadron 7 និងជាប្រធានគណៈប្រតិភូសហរដ្ឋអាមេរិក លោក Matt Scarlett ក៏បានសង្កត់ធ្ងន់លើសារៈសំខាន់នៃទាំងការបណ្តុះបណ្តាល និងមិត្តភាពក្នុងការដោះស្រាយបញ្ហាប្រឈមដែនសមុទ្ររួមគ្នាផងដែរ៕

(រូបភាព៖ Khaosod English)

អត្ថបទ៖ ប៊ុន​ សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ថៃ ថា មីនដែលទាហានខ្លួនជាន់ ទើបបង្កប់ថ្មីៗ ផ្ទុយពីការអះអាងរបស់ Boonsin Phadklang

សន្តិសុខសង្គម១៦ ម៉ោង មុន

ឪពុក​ចេញ​ទៅ​ផឹក​ស៊ី ទុក​ឱ្យ​ក្មេង​ៗនៅ​ក្នុង​ផ្ទះ​បង្ក​ជា​អគ្គិភ័យ ​សំណាង​សមត្ថកិច្ច​អន្តរាគមន៍​ជួយ​ទាន់​ពេល

ព័ត៌មានជាតិ២១ ម៉ោង មុន

សម្ដេចតេជោ សួរទៅនាយករដ្ឋមន្ត្រីស្ដីទីថៃថា លេបថ្នាំខុស បាត់ការចងចាំមែនទេ ទើបហ៊ាននិយាយថា ហ៊ុន សែន អត់តម្លៃទាំងដែលធ្លាប់រងចាំសម្ដេច៤ម៉ោង ដើម្បីអង្វរសុំចរចា?

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ទាហានថៃ ៣នាក់ជាន់មីននៅព្រំដែនជាប់កម្ពុជា ក្នុងនោះម្នាក់របួសធ្ងន់ ដាច់ជើងម្ខាង

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ឥតខ្មាស! ថៃ ចោទកម្ពុជា ថា កំពុងលេងល្បិចបញ្ឆេះឲ្យផ្ទុះអាវុធ តែមិនចេះមើលទង្វើខ្លួនឯង

Sokha Hotels

ព័ត៌មានពេញនិយម