Connect with us

សន្តិសុខសង្គម

អាជ្ញាធរខណ្ឌទួលគោក ទុកពេល២ថ្ងៃឲ្យក្រុមអ្នកលក់គ្រឿងបន្លាស់រថយន្តរើចេញពីផ្លូវសាធារណៈ

បានផុស

នៅ

កម្លាំងគណ:បញ្ជាការឯកភាពរដ្ឋបាលខណ្ឌទួលគោក កាលពីថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៥ បានចុះអប់រំណែនាំ និងធ្វើកិច្ចសន្យាជាលើកចុងក្រោយដល់ក្រុមអ្នកតាំងលក់គ្រឿងបន្លាស់រថយន្តនៅលើដងផ្លូវសាធារណៈលេខ១៦២ ក្នុងសង្កាត់ផ្សារដេប៉ូទី១ ដែលបង្កឲ្យបាត់បង់សណ្ដាប់ធ្នាប់សាធារណៈ និងកក់ស្ទះចរាចរណ៍។ ក្នុងករណីមិនអនុវត្តតាមការណែនាំ អាជ្ញាធរនឹងចាត់វិធានការរដ្ឋបាលដកហូតសម្ភារយកទៅរក្សាទុក និងមិនទទួលខុសត្រូវក្នុងការខូចខាតឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការចុះណែនាំនេះ លោក សុឹម សុផង់ អភិបាលរងខណ្ឌទួលគោក បានណែនាំឲ្យកម្លាំងធ្វេីកំណត់ហេតុណែនាំដល់អាជីវករលក់គ្រឿងបន្លាស់រថយន្តទាំងនោះ ដែលកន្លងទៅក្រុមអាជីវករតាំងលក់របស់របរលើផ្លូវធ្វើឲ្យបាត់បង់សណ្ដាប់ធ្នាប់ និងបង្កការកកស្ទះចរាចរណ៍។

ក្រុមការងាររដ្ឋបាលខណ្ឌបានណែនាំ ដោយមិនអនុញ្ញាតអោយដាក់គ្រឿងបន្លាស់រថយន្តគ្រប់ប្រភេទ ឬចតយានយន្តគ្រប់ប្រភេទនៅលេីចិញ្ចេីមផ្លូវ និងទ្រូងផ្លូវសាធារណ:ជាដាច់ខាត។ ត្រូវរេីសម្ភារៈដែលដាក់លេីចិញ្ចេីមផ្លូវ និងទ្រូងផ្លូវសាធារណ:ចេញ ដោយទុករយៈពេលពីរថ្ងៃ។ ក្នុងករណីមិនអនុវត្តតាមការណែនាំ អាជ្ញាធរនឹងចាត់វិធានការរដ្ឋបាលដោយធ្វេីការដកហូតសម្ភារៈយកមករក្សាទុក និងមិនទទួលខុសត្រូវរាល់ការខូចខាតឡេីយ។

លោក ស៊ឹម សុផង់ អភិបាលរងខណ្ឌទួលគោកបានបញ្ជាក់បន្ថែមថា ការចុះអប់រំណែនាំដល់ក្រុមអាជីវករតាំងលក់គ្រឿងបន្លាស់រថយន្តនៅក្នុងមូលដ្ឋានសង្កាត់ផ្សារដេប៉ូទី១នេះ មិនមែនជាលើកទីមួយនោះទេ គឺបានចុះអប់រំណែនាំជាច្រើនលើកច្រើនសារមកហើយ ប៉ុន្តែក្រុមអាជីវករទាំងនោះហាក់មិនចូលរួមជាមួយអាជ្ញាធរឡើយ​ បង្កឲ្យមានការកកស្ទះនិងធ្វើឲ្យបាត់បង់សណ្ដាប់ធ្នាប់តាមដងផ្លូវសារធារណៈ៕

អត្ថបទ៖ សុភា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម