កីឡា
មិនធម្មតា! ក្លិបថ្មីរបស់លោក Pep Munoz មានម្ចាស់ភាគហ៊ុន ជាសម្ព័ន្ធជាមួយក្លិប Man City
កាលពីល្ងាចថ្ងៃ ព្រហស្បតិ៍ ទី ១០ ខែ កក្កដា ឆ្នាំ ២០២៥ ក្លិប Shenzhen Peng City F.C. នៃលីគកំពូលចិន Chinese Super League បានប្រកាសតែងតាំងអតីតគ្រូព្រះខ័នរាជស្វាយរៀង លោក Pep Munoz ជាគ្រូបង្វឹកថ្មីរបស់ពួកគេ។

នេះក៏ជារឿងដ៏ភ្ញាក់ផ្អើលផងដែរ ដែលលោក Pep ទទួលបានឱកាសថ្មីទៅដឹកនាំក្លិបនៅប្រទេស ចិន បន្ទាប់ពីចាកចេញពីព្រះខ័នរាជស្វាយរៀងនៅរដូវកាលនេះ។ យ៉ាងណា បើក្រឡេកទៅមើលអំពីប្រវត្តិរបស់ក្លិប Shenzhen Peng City ក៏គួរឱ្យចាប់អារម្មណ៍ផងដែរ ដ្បិតក្លិបនេះទើបតែបង្កើតឡើងបាន ៨ ឆ្នាំក្តី។
ក្លិប Shenzhen Peng City បានបង្កើតឡើងដំបូងនៅឆ្នាំ ២០១៧ ដែលពេលនោះ ជាក្លិបស្ថិតនៅលីគពាក់កណ្តាលអាជីពនៅឡើយ។ លុះក្រោយមក ពួកគេក៏បានវិវត្តខ្លួនក្លាយជាក្លិបអាជីពនៅឆ្នាំ ២០១៨ ដោយលេងនៅក្នុងលីគកម្រិតទី ៣ ប្រទេស ចិន China League Two។ បន្ទាប់មកទៀត ពួកគេបានឡើងមកកាន់លីគកម្រិតទី ២ China League One នៅឆ្នាំ ២០២០។ លុះលេងនៅទីនោះបាន ៣ ឆ្នាំ ពួកគេក៏បានវិវត្តខ្លួនបន្តទៀត ដោយបានឡើងមកលេងលីគកម្រិតទី ១ Chinese Super League នៅឆ្នាំ ២០២៤។

ក្លិប Shenzhen Peng City ជាក្លិបមួយ ដែលមានសម្ព័ន្ធ City Football Group ជាសហម្ចាស់ភាគហ៊ុន ហើយសម្ព័ន្ធនេះទៀតសោតក៏មានភាគហ៊ុនគ្រប់គ្រងក្លិប Manchester City នៃលីគកំពូល អង់គ្លេស ផងដែរ។ ក្រៅអំពីក្លិប Shenzhen Peng City និង Man City សម្ព័ន្ធ City Football Group មានភាគហ៊ុនគ្រប់គ្រងក្លិបធំៗជាច្រើនទៀតដូចជា ក្លិប Girona, Palermo, Troyes, Lommel, New York City, New York City II, Mumbai City, Melbourne City, Yokohama F. Marinos, Montevideo City Torque, Bahia, Vannes, Istanbul Basaksehir, Geyland International និង Club Bolivar។
គួរបញ្ជាក់ថា ក្លិប Shenzhen Peng City បច្ចុប្បន្នកំពុងឈរនៅលេខរៀងទី ១៣ ក្នុងចំណោម ១៦ ក្រុមនៃលីគកំពូលចិន ក្រោយឆ្លងកាត់ ១៦ ប្រកួតកន្លងមក ពួកគេឈ្នះ ៤ ស្មើ ២ និង ចាញ់ ១០ មាន ១៤ ពិន្ទុ៕


អត្ថបទ៖ សេម កុសល
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


