ព័ត៌មានអន្ដរជាតិ
បញ្ហាគ្រឿងញៀនរបស់ប្រទេសថៃ ក្លាយជាកង្វល់សកល
ប្រទេសថៃកំពុងប្រឈមមុខនឹងការត្រួតពិនិត្យជាអន្តរជាតិជាថ្មី ដោយភ្នាក់ងារប្រឆាំងគ្រឿងញៀនសកលបង្កើនការផ្តោតអារម្មណ៍របស់ពួកគេទៅលើ «តំបន់ត្រីកោណមាស» ដ៏ល្បីល្បាញរបស់អាស៊ីអាគ្នេយ៍ ដែលជាតំបន់មជ្ឈមណ្ឌលកណ្តាលនៅក្នុងការជួញដូរគ្រឿងញៀនសកល។

យោងតាមការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀន និងឧក្រិដ្ឋកម្ម (UNODC) តំបន់មេគង្គ ដែលរួមមានផ្នែកខ្លះនៃប្រទេសថៃ ឡាវ និងមីយ៉ាន់ម៉ា បានក្លាយជាកន្លែងផលិតមេតំហ្វេតាមីនធំជាងគេលើពិភពលោក។
នៅក្នុងរបាយការណ៍ចុងក្រោយរបស់ខ្លួន UNODC ព្រមានថាការជួញដូរមិនត្រឹមតែរីកចម្រើនប៉ុណ្ណោះទេ ប៉ុន្តែក៏មានការវិវឌ្ឍផងដែរ ដោយក្រុមជួញដូរប្រើប្រាស់វិធីសាស្រ្តជួញដូរកាន់តែទំនើប និងពង្រីកបណ្តាញចែកចាយរបស់ពួកគេលើសពីនៅតំបន់អាស៊ីទៅទៀត។ ប្រទេសថៃមិនមែនគ្រាន់តែជាប្រទេសសម្រាប់ការឆ្លងកាត់ប៉ុណ្ណោះទេ តែក៏មានការកើនឡើងនៃផលិតកម្មក្នុងស្រុក ប្រតិបត្តិការរត់ពន្ធទ្រង់ទ្រាយធំ និងអំពើពុករលួយដែលអាចឱ្យការជួយដូរកាន់តែរីកចម្រើន។
ក្នុងឆ្នាំ ២០២៤ អាជ្ញាធរថៃរឹបអូសបានថ្នាំញៀន មេតំហ្វេតាមីនជាង ៥៧០លានគ្រាប់ ដែលជាការកើនឡើងគួរឱ្យកត់សម្គាល់។ គ្រឿងញៀនភាគច្រើនត្រូវបានផលិតដោយសម្ងាត់នៅតាមព្រំដែនថៃ-មីយ៉ាន់ម៉ា ហើយជួញដូរតាមរយៈខេត្តភាគខាងជើងដូចជាឈៀងរ៉ៃ និងឈៀងម៉ៃ និងរត់ពន្ធចូលទៅក្នុងប្រទេសជិតខាង រហូតដល់ប្រទេសអូស្ត្រាលី ជប៉ុន និងនូវែលសេឡង់។
ប៉ូលិសប្រឆាំងគ្រឿងញៀនថៃធ្លាប់និយាយថា មានគ្រឿងញៀនបរិមាណលើសលប់ឆ្លងកាត់ព្រំដែនរបស់ខ្លួន។ ឧត្តមសេនីយ៍ទោ Sarayut Sa-nguanpokai បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីខែមិថុនាថា មន្រ្តីថៃកំពុងធ្វើការពេញម៉ោងដើម្បីឆ្លើយតបបញ្ហានេះ ប៉ុន្តែទំហំ និងល្បឿននៃការជួញដូរបានក្លាយទៅជាបញ្ហាជាតិ ហើយឥឡូវនេះវាក៏ជាតំបន់ជួញដូរជាសកលផងដែរ។

រដ្ឋបាលប្រឆាំងគ្រឿងញៀនអាមេរិក (DEA) ដែលធ្វើការយ៉ាងជិតស្និទ្ធជាមួយមន្ត្រីថៃ ក៏បានហៅប្រទេសថៃថាជា «ដៃគូសំខាន់ក្នុងតំបន់ក្នុងការប្រយុទ្ធប្រឆាំងបណ្តាញគ្រឿងញៀនឆ្លងដែន»។ ប៉ុន្តែអ្នករិះគន់និយាយថា រដ្ឋាភិបាលផ្តោតខ្លាំងពេកលើការចាប់អ្នកជួញដូរគ្រឿងញៀន វាមិនគ្រប់គ្រាន់លើការបញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ឬជួយមនុស្សឱ្យជាសះស្បើយឡើងវិញនោះទេ។ នៅតំបន់ជនបទក្រីក្រនៃប្រទេសថៃ យុវជនកាន់តែច្រើនកំពុងប្រើប្រាស់គ្រឿងញៀន ដោយសារពួកគេមិនមានការងារធ្វើ សាលារៀនល្អ ឬការថែទាំសុខភាពគ្រប់គ្រាន់។
ជាងនេះទៅទៀត គោលនយោបាយកញ្ឆាថ្មីរបស់ប្រទេសថៃ ដែលបានធ្វើឱ្យកញ្ឆាស្របច្បាប់នៅឆ្នាំ ២០២២ ធ្វើឲ្យប្រទេសផ្សេងទៀតបារម្ភថា នេះអាចបង្កបញ្ហាគ្រឿងញៀនកាន់តែច្រើនក្នុងតំបន់។
រដ្ឋាភិបាលថៃបានសន្យាបង្កើនប្រតិបត្តិការប្រឆាំងគ្រឿងញៀន ហើយត្រូវបានគេរាយការណ៍ថាកំពុងធ្វើការជាមួយប្រទេសជិតខាងអាស៊ានដើម្បីរឹតបន្តឹងសន្តិសុខតាមព្រំដែន និងកែលម្អការចែករំលែកព័ត៌មានសម្ងាត់។
យ៉ាងណាក៏ដោយ អ្នកជំនាញនិយាយថា លុះត្រាតែមានការកែទម្រង់រចនាសម្ព័ន្ធក្នុងការអនុវត្តច្បាប់ ការអភិវឌ្ឍន៍សេដ្ឋកិច្ចនៅតាមតំបន់ព្រំដែន និងកិច្ចសហប្រតិបត្តិការកាន់តែច្រើនជាមួយមហាអំណាចក្នុងតំបន់ដូចជាចិន និងអូស្ត្រាលី នោះវិបត្តិគ្រឿងញៀននឹងបន្តធ្វើឱ្យខូចមុខមាត់ពិភពលោករបស់ប្រទេសថៃ៕


អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


