ព័ត៌មានអន្ដរជាតិ
ឥតខ្មាស! ថៃ ចោទកម្ពុជា ថា កំពុងលេងល្បិចបញ្ឆេះឲ្យផ្ទុះអាវុធ តែមិនចេះមើលទង្វើខ្លួនឯង
ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃថៃ Phumtham Vejjayachai បាននិយាយដោយឥតអៀនខ្មាសចោទមកលើកម្ពុជាថា កំពុងប្រើវិធីលេងល្បិចបង្កភាពតានតឹងដើម្បីផ្ទុះអាវុធ។

ថ្លែងនៅថ្ងៃពុធទី១៦ខែកក្កដាឆ្នាំ២០២៥ ជុំវិញករណីស្រ្តីជាអ្នកទេសចរកម្ពុជានៅប្រាសាទតាមាន់ធំរបស់ខ្មែរ, លោក Phumtham និយាយថា លោកដឹងច្បាស់ថានេះជាការអុជបញ្ឆេះ ដូចនេះលោកប្រាប់ទៅកងទ័ពថៃឲ្យប្រុងប្រយ័ត្ន។
ការចោទប្រកាន់នេះគឺជាការនិយាយដោយឥតអៀនមាត់ ទាំងដែលទាហានឈុតខ្មៅដ៏កំសាករបស់ថៃ បានធ្វើទង្វើដ៏ថោកទាប ប្រើហិង្សាមកលួចវាយទាហានកម្ពុជានៅបរិវេណប្រាសាទខ្មែរ។
កងទ័ពជើងគោកថៃ ខំប្រឹងបំភ្លៃដោយមិនហ៊ានទទួលស្គាល់ថាជនកំសាកនោះគឺជាទាហានឈុតខ្មៅទេ ដោយបែរជាចេញសេចក្តីថ្លែងការណ៍ បំភាន់ថាជាទេសចរទៅវិញ។
តើលោក Phumtham យល់ឃើញបែបណាចំពោះជនកំសាកថៃ ដែលមកវាយទាហានកម្ពុជានៅក្នុងដែនអធិបតេយ្យកម្ពុជា? ឬលោក Phumtham ជាអ្នកគាំទ្រឲ្យមានទង្វើបែបនោះ?
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ថៃប្រឹងចោទខ្មែរ រឿងប៉ះសម្តីគ្នានៅប្រាសាទតាមាន់ធំ តែកាលពេលជនកំសាក លួចវាយទាហានកម្ពុជា ថៃស្ងាត់ឈឹង!
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៥ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៦ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


