ព័ត៌មានអន្ដរជាតិ
ថៃប្រឹងចោទខ្មែរ រឿងប៉ះសម្តីគ្នានៅប្រាសាទតាមាន់ធំ តែកាលពេលជនកំសាក លួចវាយទាហានកម្ពុជា ថៃស្ងាត់ឈឹង!
កាលពីថ្ងៃអង្គាទី១៥ខែកក្កដាឆ្នាំ២០២៥ នៅប្រាសាទតាមាន់ធំ មានការប៉ះពាក្យសម្តីគ្នារវាងកងទ័ពកម្ពុជានិងថៃ ដោយសារតែកងទ័ពថៃ រារាំងទេសចរកម្ពុជាមិនឲ្យឡើងប្រាសាទទាំងដែលប្រាសាទនោះជារបស់ខ្មែរ។

យ៉ាងណា កងទ័ពថៃចោទប្រកាន់ទាំងងងើលថា ដោយសារតែស្រ្តីជាទេសចរកម្ពុជាចង្អុលមុខពួកគេ ទើបបង្កឲ្យមានការនិយាយតឹងសរសៃរកដាក់គ្នាមួយប្រាវ។
ក្នុងហេតុការណ៍នោះគេឃើញទេសចរកម្ពុជាប្រឈមមុខដោយភាពក្លាហាន រួចកងទ័ពទាំងសងខាង បានចូលអន្តរាគមន៍ ប៉ុន្តែភាគីថៃហាក់ដូចជាខំបំប៉ោងស្ថានការណ៍ឲ្យធំ បង្កភាពជ្រួលច្របល់ ដើម្បីធ្វើជាលេសថា កម្ពុជាជាអ្នករករឿងពួកគេ។
ផ្ទុយទៅវិញ ថៃប្រហែលជាធ្វើឲ្យគេមើលឃើញយ៉ាងច្បាស់ថា ខ្លួនកំពុងធ្វើរឿងឥតខ្មាស់ ដោយសារតែកាលពីថ្ងៃអាទិត្យ មានប្រុសកំសាក២នាក់ លួចវាយទាហានកម្ពុជា ហើយរត់គេចខ្លួន ប៉ុន្តែបែរជាត្រូវពលរដ្ឋថៃមួយចំនួនលើកតម្កើងទៅជាវិរបុរស ហើយកងទ័ពជើងគោកថៃ ចេញសេចក្តីថ្លែងការណ៍បដិសេធថាមិនមែនទាហានឈុតខ្មៅ ទាំងដែលវីដេអូស្តែងឃើញយ៉ាងច្បាស់ ចំណែកឯសារព័ត៌មានក៏ស្ងាត់មិនហ៊ានផ្សាយខ្លាំងដែរ។

ពេលដែលជនកំសាកថៃ លួចវាយទាហានកម្ពុជា, កម្ពុជាបានខិតខំរក្សាភាពអត់ធ្មត់ខ្លាំងបំផុត ចំណែកឯថៃ ក៏ព្យាយាមបិទបាំងព្រោះតែខ្លាចភាពអាម៉ាស់ដែរ។
ហេតុការណ៍ទាំងពីរនេះ សបញ្ជាក់ឲ្យឃើញច្បាស់អំពីភាពក្លាហានរបស់ស្រ្តីខ្មែរដែលហ៊ានឈរទល់មុខជាមួយទាហានថៃដើម្បីអះអាងការពារទឹកដីរបស់ខ្លួន ខុសពីជនកំសាកថៃ ដែលលួចវាយគេហើយរត់បាតជើងសព្រាត ទាំងដែលខ្លួនជាមនុស្សប្រុស។
ហេតុការណ៍ទាំងនេះ ក៏លាតត្រដាងអំពីភាពគ្មានទំនួលខុសត្រូវរបស់បណ្តាញសារព័ត៌មានថៃ ដែលចុះផ្សាយព័ត៌មានមិនពិត និងខិតខំលាបពណ៌លើភាគីដទៃ ដែលមិនអាចជាការបាន៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ មេភូមិភាគ២ថៃ នៅតែគឃ្លើនចង់សង់របងព័ទ្ធប្រាសាទខ្មែរ ដោយអាងលើផែនទីគូសខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


