Connect with us

ព័ត៌មានអន្ដរជាតិ

​​ប្រមុខ​រដ្ឋ​ឡាវ​ ស្នើ​ស្ថាប័នច្បាប់​កម្ពុជា​​ធ្វើការ​រួម​គ្នា ដើម្បី​ទប់ស្កាត់គ្រឿងញៀន និង​បទល្មើសឆ្លងដែន​

បានផុស

នៅ

​ខណៈពេល​បទ​ល្មើស​​ឆ្លង​ដែន​កំពុង​ក្លាយ​ជាក្តី​កង្វល់ដ៏ធំ​​ជាអន្តរជាតិ ប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ លោក​ ថងលូន ស៊ីសូលីត (Thongloun Sisoulith) បានអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការកាន់តែខ្លាំងរវាងឡាវ និងកម្ពុជា ក្នុងការដោះស្រាយឧក្រិដ្ឋកម្មឆ្លងដែន ជាពិសេសបទល្មើសពាក់ព័ន្ធនឹងគ្រឿងញៀន និង​ការជួញដូរមនុស្សនៅតាមតំបន់ព្រំដែន។

ប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ លោក​ ថងលូន ស៊ីសូលីត និង លោកស្រី ជា លាង អគ្គព្រះរាជអាជ្ញានៃមហាអយ្យការអមតុលាការកំពូល។ មហាអយ្យការកំពូល​
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ការ​អំពាវនាវ​​​​របស់​ប្រធានាធិបតី​ឡាវ ​បាន​ធ្វើ​ឡើង​​ក្នុងអំឡុង​ពេល​ដំណើរ​ទស្សនកិច្ច​របស់ លោកស្រី ជា លាង អគ្គ​ព្រះរាជ​អាជ្ញា​នៃ​តុលាការ​កំពូល​កម្ពុជា ដែល​កំពុង​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ប្រទេស​ឡាវ ពី​ថ្ងៃ​ទី​១៤ដល់​ថ្ងៃទី​១៨ ខែ​កក្កដា។

សារ​ព័ត៌មាន​ឡាវ​ Vientiane Times បាន​ផ្សាយ​ថា លោកប្រធានាធិបតី ថងលូន បានបញ្ជាក់ជាថ្មីនូវការគាំទ្រយ៉ាងពេញ​ទំហឹងរបស់ប្រទេសឡាវ ចំពោះកិច្ចខិតខំប្រឹងប្រែងរួមគ្នាក្នុងវិស័យយុត្តិធម៌ ដោយ​ជំរុញ​ឱ្យ​មានការចែករំលែកព័ត៌មាន​​កាន់តែច្រើន ការផ្លាស់ប្តូរបទពិសោធន៍ និងការសម្របសម្រួលឱ្យកាន់តែជិតស្និទ្ធ ដើម្បីដោះស្រាយបញ្ហាគ្រឿង​ញៀន​ និង​ការជួញដូរមនុស្សនៅតាមតំបន់ព្រំដែន។

ប្រធានរដ្ឋឡាវ បាន​បន្ត​ថា ការ​សហការ​គ្នា​កាន់តែ​ខ្លាំង​នឹង​ជួយ​ធានា​ដល់​ច្បាប់ និង​សណ្តាប់ធ្នាប់ និង​សុវត្ថិភាព​សាធារណៈ និង​នាំ​មក​នូវ​សន្តិភាព​ដល់​តំបន់​ព្រំដែន។

ប្រធានាធិបតី​ឡាវ បាន​កោតសរសើរចំពោះភាពជាដៃគូដែលកំពុងកើនឡើងរវាងការិយាល័យអយ្យការ​នៃ​ប្រទេស​ទាំងពីរ ដែល​បានចាប់ផ្តើមជាមួយនឹងការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាលើកដំបូងក្នុងឆ្នាំ​២០១៤​។ ចាប់តាំងពី​ពេលនោះមក គណៈប្រតិភូនៃ​ប្រទេស​ទាំងពីរ បានធ្វើទស្សនកិច្ចទៅវិញទៅមក និងចែករំលែកការអនុវត្តល្អបំផុតក្នុងការងារច្បាប់។

លោកបានបញ្ជាក់ពីសារៈសំខាន់នៃកិច្ចព្រមព្រៀងចុងក្រោយបំផុតដែលបានចុះហត្ថលេខាកាលពីថ្ងៃទី ១ខែកក្កដា ឆ្នាំ ២០២៤​ និងបានស្វាគមន៍កិច្ចប្រជុំការិយាល័យអយ្យការឡាវ-កម្ពុជាលើកទីមួយដែលបានធ្វើឡើងនៅទីក្រុងវៀងចន្ទន៍។
គំនិតផ្តួចផ្តើមនេះគឺជាផ្នែកមួយនៃផែនការសកម្មភាពស្តីពីភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែងសម្រាប់ឆ្នាំ ២០២៣​-២០២៧​ ដែលមានគោលបំណងពង្រឹងប្រព័ន្ធច្បាប់ និងលើកកម្ពស់សន្តិភាព និងការអភិវឌ្ឍ​នៅក្នុងប្រទេសទាំងពីរ។

តាមការ​ស្រង់សម្តីរបស់​​សារព័ត៌មានឡាវ លោកស្រី ជា លាង បានថ្លែងអំណរគុណចំពោះប្រធានាធិបតី​ឡាវ សម្រាប់ការស្វាគមន៍​យ៉ាងកក់ក្តៅ ហើយបានមានប្រសាសន៍ថា ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូកម្ពុជាក្នុងគោលបំណងធ្វើឱ្យទំនាក់ទំនងកាន់តែស៊ីជម្រៅរវាងការិយាល័យអយ្យការទាំងពីរ។

ឧក្រិដ្ឋកម្មទាក់ទងនឹងគ្រឿងញៀននៅតែជាកង្វល់ធំ ដោយអង្គការសហប្រជាជាតិទទួលស្គាល់ថា ជាបទល្មើសអន្តរជាតិធ្ងន់ធ្ងរ ដែលទាមទារឱ្យមានកិច្ចសហប្រតិបត្តិការក្នុងតំបន់ខ្លាំង។

ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោកស្រី ជា លាង គណៈប្រតិភូ​របស់​លោកស្រី​បាន​ជួប​ជាមួយ​សមភាគី​ឡាវ ដឹកនាំ​ដោយ​លោក Xaysana Khotphouthone ប្រធាន​ការិយាល័យ​ព្រះរាជអាជ្ញា​​តុលាការ​​​ប្រជាជន​កំពូល នៅពេល​ពួកគេ​បាន​ចែករំលែក​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​បញ្ហា​គ្រឿងញៀន។

យោងតាមតួលេខដែលបានចែករំលែកនៅក្នុងកិច្ចប្រជុំ រដ្ឋអាជ្ញាឡាវបានដោះស្រាយករណីពាក់ព័ន្ធគ្រឿងញៀនចំនួន ៥០១២​ករណីក្នុងឆ្នាំ ២០២៤​ ជាមួយនឹងករណីចំនួន ១៤២២​ ទៀត ត្រូវបានកត់ត្រាក្នុងរយៈពេលប្រាំខែដំបូងនៃឆ្នាំ ២០២៥​។

ភាគីទាំងពីរបានពិភាក្សាអំពីវិធីដោះស្រាយបញ្ហា រួមទាំងការចែករំលែកព័ត៌មានបន្ថែម ការសម្រួលនីតិវិធីធ្វើបត្យាប័ន និងការពង្រឹងជំនួយបច្ចេកទេស។ ពួកគេក៏បានគូសបញ្ជាក់ពីតម្រូវការក្នុងការរៀបចំកម្មវិធីបណ្តុះបណ្តាលសម្រាប់ព្រះរាជអាជ្ញា និងអ្នកស៊ើបអង្កេត រួមជាមួយ​នឹងការលើកកម្ពស់ការយល់ដឹងផ្នែកច្បាប់ក្នុងចំណោមសហគមន៍នៅតំបន់ព្រំដែន។

ភាគីទាំងពីរបានឯកភាពរៀបចំកិច្ចប្រជុំទៀងទាត់រវាងព្រះរាជអាជ្ញាមកពីខេត្តជាប់ព្រំដែនរៀងរាល់ពីរឆ្នាំម្តង ដោយកិច្ចប្រជុំ​បន្ទាប់គ្រោងនឹងធ្វើឡើងនៅក្នុងប្រទេសកម្ពុជានៅឆ្នាំ២០២៧៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ថៃ ថា មីនដែលទាហានខ្លួនជាន់ ទើបបង្កប់ថ្មីៗ ផ្ទុយពីការអះអាងរបស់ Boonsin Phadklang

សន្តិសុខសង្គម១៦ ម៉ោង មុន

ឪពុក​ចេញ​ទៅ​ផឹក​ស៊ី ទុក​ឱ្យ​ក្មេង​ៗនៅ​ក្នុង​ផ្ទះ​បង្ក​ជា​អគ្គិភ័យ ​សំណាង​សមត្ថកិច្ច​អន្តរាគមន៍​ជួយ​ទាន់​ពេល

ព័ត៌មានជាតិ២១ ម៉ោង មុន

សម្ដេចតេជោ សួរទៅនាយករដ្ឋមន្ត្រីស្ដីទីថៃថា លេបថ្នាំខុស បាត់ការចងចាំមែនទេ ទើបហ៊ាននិយាយថា ហ៊ុន សែន អត់តម្លៃទាំងដែលធ្លាប់រងចាំសម្ដេច៤ម៉ោង ដើម្បីអង្វរសុំចរចា?

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ទាហានថៃ ៣នាក់ជាន់មីននៅព្រំដែនជាប់កម្ពុជា ក្នុងនោះម្នាក់របួសធ្ងន់ ដាច់ជើងម្ខាង

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ឥតខ្មាស! ថៃ ចោទកម្ពុជា ថា កំពុងលេងល្បិចបញ្ឆេះឲ្យផ្ទុះអាវុធ តែមិនចេះមើលទង្វើខ្លួនឯង

Sokha Hotels

ព័ត៌មានពេញនិយម