សេដ្ឋកិច្ច
ក្រុមហ៊ុន HF FRUIT ផ្ដើមនាំចេញទុរេនជើងដំបូងជាង ១០ តោនទៅចិន
ក្រុមហ៊ុនវេចខ្ចប់ទុរេន អេចអេហ្វ ហ្រ្វូត ឯ.ក (HF FRUIT LTD.) នៅថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០២៥ បានចាប់ផ្ដើមនាំចេញទុរេនទូដំបូងប្រមាណជាង ១៧ តោន ទៅទីផ្សារប្រទេសចិន តាមកំពង់ផែក្រុងព្រះសីហនុ។

ការនាំចេញជើងដំបូងនេះ បានធ្វើឡើង បន្ទាប់ពី អគ្គរដ្ឋបាលគយចិន (GACC) កាលពីថ្ងៃទី ០៥ ខែកក្កដា បានវាយតម្លៃ និងយល់ព្រមលើសំណើចុះបញ្ជីចម្ការទុរេនចំនួន ១១២កន្លែង និងរោងចក្រវេចខ្ចប់ចំនួន ៣០កន្លែង ដែលបានបំពេញតាមគោលការណ៍កសិកម្មល្អ (GAP) លក្ខខណ្ឌភូតគាមអនាម័យ និងស្តង់ដាសុវត្ថិភាពចំណីអាហាររបស់ប្រទេសចិន។
បុគ្គលិកក្រុមហ៊ុន HF FRUIT កញ្ញា ទូច មុន្នីរស្មី បានឱ្យដឹងថា តាមផែនការក្រុមហ៊ុន គ្រោងនឹងនាំចេញរាប់រយតោន នៅឆ្នាំនេះ ខណៈនេះជាជើងដំបូងដែលក្រុមហ៊ុនចាប់ផ្ដើមនាំចេញទៅចិន។

លោក ហេង ឆេងលី ប្រធានសហគមន៍ទុរេនបែកអន្លូង ប្រាប់កម្ពុជាថ្មីថា អគ្គនាយកដ្ឋាន កសិកម្មនៃក្រសួងកសិកម្មជ្រើសរើសយកចម្ការចំនួន ១០ ខណៈសហគមន៍របស់លោកបានស្នើចុះបញ្ជីសម្រាប់ការបញ្ជាក់វិញ្ញាបនបត្រការអនុវត្តកសិកម្មល្អ(Cam-GAP)។
លោក ហេង ឆេងលី បញ្ជាក់ថា ចម្ការសហគមន៍របស់លោកប្រមាណជាង ៦០ បន្ថែមទៀត គ្រោងនឹងរៀបចំចុះបញ្ជី ដើម្បីថ្នាក់ជាតិចុះពិនិត្យកែតម្រូវ មុនពេលចិនមកត្រួតពិនិត្យ។
បើតាមលោក ឆេងលី ប្រសិនបើទុរេនកម្ពុជាមានឱកាសនាំចេញទៅទីផ្សារចិន កាន់តែល្អសម្រាប់ទុរេនយើងសម្រាប់កសិករគាត់មានជម្រើសច្រើន។
ក្រសួងកសិកម្មក៏អំពាវនាវឱ្យម្ចាស់ចម្ការទុរេន និងរោងចក្រវេចខ្ចប់ ត្រូវបន្តអនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមលក្ខខណ្ឌនៃពិធីសារដែលកំណត់ដោយគ្មានសមាសភាពចង្រៃ គ្មានសំណល់ថ្នាំកសិកម្ម ឬសារធាតុគីមីហាមឃាត់ ដើម្បីធានានូវគុណភាព និងនិរន្តរភាពនៃការនាំចេញ។

ក្រសួងកសិកម្មក៏បានជំរុញឱ្យម្ចាស់ចម្ការ និងរោងចក្រវេចខ្ចប់ផ្សេងទៀត ដែលមានបំណងនាំចេញ រួសរាន់មកដាក់ពាក្យ ស្នើសុំចុះបញ្ជីជាមួយអគ្គនាយកដ្ឋានកសិកម្ម ដើម្បីទទួលបានការវាយតម្លៃ។
មកដល់បច្ចុប្បន្ននេះ ផ្លែទុរេនស្រស់គឺជាកសិផលទី៩ របស់កម្ពុជា ដែលត្រូវបានអនុញ្ញាតឱ្យនាំចេញ ដោយផ្ទាល់ទៅចិនបន្ទាប់ពីអង្ករ កន្ទក់អង្ករ ចំណិតដំឡូងមីក្រៀម ពោត ផ្លែចេក ស្វាយ ផ្លែមៀន និងម្រេច។
យោងតាមក្រសួងកសិកម្ម នៅក្នុងរយៈពេល ៥ ខែ (មករា-ឧសភា) ឆ្នាំ ២០២៥ ការនាំចេញទុរេនរបស់កម្ពុជាសម្រេចបានតែជាង ១,២ តោន ធ្លាក់ចុះសឹងតែ ១០០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ចំនួនជាង ៦,២២ ពាន់តោន ប៉ុន្តែកត្តាទីផ្សារពុំមានបញ្ហាចោទនោះឡើយ ដោយសារតែតម្រូវការក្នុងស្រុកខ្ពស់។
លោក ហេង ឆេងលី បញ្ជាក់បន្ថែមថា ទោះការនាំចេញធ្លាក់ចុះ ប៉ុន្តែតម្រូវការទីផ្សារក្នុងស្រុកនៅតែដំណើរការល្អ ជាមួយតម្លៃមានស្ថិរភាព។
គិតត្រឹមឆ្នាំ ២០២៤ កម្ពុជាមានផ្ទៃដីដាំដុះទុរេនជាង ៩ ពាន់ហិកតា ក្នុងនោះផ្ទៃដីអាចប្រមូលផលបាន ៥ ពាន់ហិកតា ដែលផ្ដល់ទិន្នផលប្រមាណ ៨ ម៉ឺន ២ ពាន់តោន៕

អត្ថបទ៖ ឡេង ដេត
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១៩ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


