Connect with us

ព័ត៌មានជាតិ

ក្រសួង​ការងារ ​បដិសេធ​ចំពោះ​ជនខិលខូចដែលប្រើប្រាស់រូបនិងឈ្មោះ លោក ហេង សួរ ក្នុង​ចេតនា​ឆបោក​សាធារណជន

បានផុស

នៅ

ក្រសួងការងារ និងបណ្ដុះបណ្តាលវជ្ជាជីវៈ នៅ​ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥នេះ បាន​ចេញសេចក្តី​បដិសេធ ​ចំពោះ​ការ​ដែល​ពេលថ្មីៗ​នេះ​មានបុគ្គល ឬ​ ក្រុមខិលខូចនៅតែបន្តប្រើប្រាស់ឈ្មោះ និងរូបភាព លោក ហេង សួរ រដ្ឋមន្តី ក្រសួងការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ បង្កើត​គណនីតេឡេក្រាមក្លែងក្លាយឈ្មោះថា “HENG_SourCEO” (@HENG_SourCEO) និងយករូបភាព លោករដ្ឋមន្ដ្រី មកប្រើជារូបប្រូហ្វាល់តេឡេក្រាម ដោយបង្កើត ក្រុមតេឡេក្រាមឈ្មោះ “OCIC CLUB INVESTMENT COMPANY” ក្នុងចេតនាបោកប្រាស់សាធារណជន ឱ្យយល់ថា ជារបស់ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការិយាល័យអ្នកនាំពាក្យ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមជម្រាបជូនសាធារណជនថា គណនីតេឡេក្រាម “HENG_SourCE0” (@HENG_SourCEO) មិនមែនជាគណនីរបស់ លោក ហេង សួរ នោះទេ ហើយ លោក​រដ្ឋមន្ត្រី ក៏​មិន​មាន​ជាប់ពាក់ព័ន្ធ​ជាមួយនឹងក្រុមតេឡេក្រាមឈ្មោះ “OCIC CLUB INVESTMENT COMPANY” នោះដែរ។

ក្រសួងមិនទទួលខុសត្រូវនូវរាល់ការបាត់បង់អត្ថប្រយោជន៍ណាមួយ ដែលបង្ក​ដោយគណនីតេឡេក្រាម ឬ​ក្រុម​តេឡេក្រាមខាងលើនោះឡើយ។ ដោយឡែក លោក ហេង សួរ មានគណនីបណ្តាញទំនាក់ទំនងសង្គមផ្លូវការដូចខាងក្រោម៖

១. ហ្វេសប៊ុកផ្លូវការគឺ ៖ https://www.facebook.com/hengsour4all

២. តិកតុផ្លូវការគឺ https://www.tiktok.com/@hengsour

៣. តេឡេក្រាមផ្លូវការគឺ ៖ https://t.me/HENG_Sour

ក្រសួង សូមព្រមានដល់ម្ចាស់គណនីតេឡេក្រាមក្លែងក្លាយទាំងអស់ និង​ម្ចាស់ក្រុមតេឡេក្រាមខាងលើ ឱ្យលុបចោលនូវគណនីតេឡេក្រាម និងរូបភាពទាំងអស់របស់ លោក ហេង សួរ ជាបន្ទាន់។

ទន្ទឹមនេះ ក្រសួង​សូម​ស្នើសុំ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ពាក់ព័ន្ធធ្វើការស៊ើបអង្កេត និងចាត់វិធានការតាមផ្លូវច្បាប់ឱ្យបានម៉ឺងម៉ាត់ចំពោះ​ករណីនេះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
បច្ចេកវិទ្យា៨ ម៉ោង មុន

ជោគជ័យលើសពីការរំពឹងទុក! OPPO Reno14 Series 5G First Sale Event មានមនុស្សចូលរួមច្រើនធ្វើឲ្យកក្រើកពេញផ្សារ AEON MALL តែម្តង

ព័ត៌មានជាតិ១១ ម៉ោង មុន

អភិបាលខេត្តក្រចេះ ៖ ការចូលរួមបរិច្ចាគធនធានពីពលរដ្ឋគ្រប់ទិសទី ជាថាមពលផ្តល់កម្លាំងចិត្តកងទ័ព

សេដ្ឋកិច្ច១១ ម៉ោង មុន

រដ្ឋមន្ត្រីកសិកម្ម ណែនាំឱ្យកសិករភ្នំគូលែន សិក្សាលទ្ធភាពចិញ្ចឹមមាន់ស្រែ និងជ្រូក ដែលកំពុងមានតម្រូវការ

ព័ត៌មានជាតិ១២ ម៉ោង មុន

អភិបាលខេត្តប៉ៃលិន អំពាវនាវដល់ព្រះសង្ឃ និងមន្ត្រីរាជការចូលរួមថែរក្សា និងលើកកម្ពស់វប្បធម៌ក៏ដូចជាវិស័យព្រះពុទ្ធសាសនា ដែលជាដួងព្រលឹងជាតិ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ជនកំសាកថៃ អួតខ្លួនថា វាយទាហានកម្ពុជាដើម្បីការពារទឹកដី, ចុះរត់ធ្វើអីបើក្នុងដីខ្លួនមែន?

Sokha Hotels

ព័ត៌មានពេញនិយម