ព័ត៌មានអន្ដរជាតិ
ហ្សេលេនស្គី ប្រាប់ថា អាមេរិកដោះដូរការលក់អាវុធឲ្យអ៊ុយក្រែន ដើម្បីបានបច្ចេកវិទ្យាដ្រូនទៅវិញ
ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី បានបង្ហើបថា លោកកំពុងពិភាក្សាជាមួយប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ជុំវិញ«កិច្ចព្រមព្រៀងដ្រូនដ៏ធំមួយ» ដែលជាជំពូកថ្មីនៃកិច្ចសហប្រតិបត្តិការការពារជាតិរវាងប្រជាជាតិទាំងពីរ។

យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters កាលពីថ្ងៃព្រហស្បតិ៍ទី១៧ខែកក្កដា លោក ហ្សេលេនស្គី បាននិយាយថា កិច្ចព្រមព្រៀងដែលបានស្នើឡើងនេះ នឹងអនុញ្ញាតឲ្យអាមេរិកទិញដ្រូនដែលសមត្ថភាព និងធ្លាប់សាកល្បងលើសមរភូមិប្រយុទ្ធពិតៗ ពីអ៊ុយក្រែន ខណៈអ៊ុយក្រែននឹងទទួលប្រព័ន្ធអាវុធទំនើបរបស់អាមេរិកជាថ្នូរវិញ។ មេដឹកនាំអ៊ុយក្រែន បានពណ៌នាអំពីគោលគំនិតនេះថាជាយន្តការ «ឈ្នះ-ឈ្នះ» ដែលនឹងផ្តល់ផលប្រយោជន៍ដល់ប្រទេសទាំងពីរ ចំពេលមានការវិវត្តនៃការគំរាមកំហែងផ្នែកសន្តិសុខពិភពលោក។
លោក ហ្សេលេនស្គី បានលើកឡើងថា «ដ្រូនរបស់យើងកំពុងដំណើរការនៅជួរមុខជាមួយនឹងលទ្ធផលដ៏អស្ចារ្យ។ នេះមិនមែនគ្រាន់តែជាកិច្ចព្រមព្រៀងយោធាប៉ុណ្ណោះទេ វាបញ្ជាក់អំពីការពង្រឹងទំនុកចិត្ត និងការពង្រឹងសម្ព័ន្ធភាពរបស់យើង»។ លោកបន្ថែមថា «ប្រជាជនអាមេរិកត្រូវការបច្ចេកវិទ្យានេះ ហើយអ្នកត្រូវមានវានៅក្នុងឃ្លាំងអាវុធរបស់អ្នក។ យើងនឹងត្រៀមខ្លួនជាស្រេច ក្នុងការចែករំលែកបទពិសោធន៍នេះជាមួយអាមេរិក និងដៃគូអឺរ៉ុបផ្សេងទៀត»។
អ៊ុយក្រែន បានក្លាយជាប្រទេសមួយក្នុងចំណោមអ្នកអភិវឌ្ឍដ្រូនវាយប្រហារដ៏ទំនើបបំផុតលើពិភពលោក ក្នុងអំឡុងពេលសង្រ្គាមជាមួយរុស្ស៊ី។ គ្រាន់តែនៅឆ្នាំ២០២៥នេះ កងកម្លាំងអ៊ុយក្រែនត្រូវបានគេរំពឹងថានឹងផលិតដ្រូនរយៈចម្ងាយឆ្ងាយជាង ៣០ ០០០គ្រឿង ដែលភាគច្រើនមានសមត្ថភាពវាយប្រហារគោលដៅរហូតដល់ ១ ៣០០គីឡូម៉ែត្រ។
ដ្រូនទាំងនេះ បានដើរតួនាទីសំខាន់ក្នុងវិស័យការពារជាតិអ៊ុយក្រែន ដោយលោក ហ្សេលេនស្គី បានបញ្ជាក់ថា ជាងបីឆ្នាំមកនេះ ពួកវាបានជួយដល់ការវាយប្រហារពីរភាគបីនៅជួរមុខ និងបីភាគបួននៃការវាយប្រហារទៅលើគោលដៅពាសដែករបស់រុស្ស៊ី។
កិច្ចព្រមព្រៀងដ៏មានសក្តានុពលនេះ កើតឡើងនៅពេលដែលសហរដ្ឋអាមេរិកកំពុងស្វែងរកការធ្វើទំនើបកម្មសមត្ថភាពដ្រូនរបស់ខ្លួន ចំពេលមានការព្រួយបារម្ភថា រុស្ស៊ី និងចិនកំពុងវ៉ាដាច់ទីក្រុងវ៉ាស៊ីនតោន ក្នុងប្រព័ន្ធបច្ចេកវិទ្យាគ្មានមនុស្សបើក។ កម្មវិធីដ្រូនមួយចំនួនរបស់សហរដ្ឋអាមេរិកក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ បានទទួលបរាជ័យ ដែលទាមទារឲ្យមានតម្រូវការសម្រាប់ការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងកំណែទម្រង់ប្រយុទ្ធ ដែលទាំងនេះសុទ្ធតែជាអ្វីដែលអ៊ុយក្រែនអាចផ្ដល់ឲ្យបានតាមរយៈបទពិសោធន៍ជាក់ស្ដែងលើសមរភូមិសង្គ្រាមជាមួយរុស្ស៊ី៕

ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៥ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៦ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


