ជីវិតកម្សាន្ដ
លោក ហួរ ឡាវី ទឹកភ្នែករលីងរលោងពេលឃើញកូនស្រីពៅត្រឡប់មកផ្ទះវិញតែបាត់វត្តមានភរិយា
តារាចម្រៀងជើងចាស់លោកគ្រូ ហួរ ឡាវី បានបង្ហាញអារម្មណ៍ក្តុកក្តួលខ្លាំង រហូតស្រក់ទឹកភ្នែកជ្រែកថ្ពាល់ ក្រោយពេលកូនស្រីពៅ វី ឌីណូ(Dinou VY)បានជាសះស្បើយពីជំងឺកូវីដ១៩ ហើយចេញពីមន្ទីរពេទ្យត្រឡប់មកផ្ទះវិញតែបាត់វត្តមានភរិយា។
តាមរយៈវីដេអូដែលត្រូវបានកូនស្រីច្បងរបស់លោក ហួរ ឡាវី បង្ហោះពីសកម្មភាពដែលប្អូនស្រីពៅបានត្រឡប់មកផ្ទះវិញនោះ គេឃើញលោកគ្រូ ហួរ ឡាវី ដែលជាឪពុកបាននិយាយទាំងអួលដើមកព្រមជាមួយទឹកភ្នែករលីងរលោង អបអរកូនស្រីពៅផង និងម្យ៉ាងវិញទៀត គឺនឹកអាល័យដល់ភរិយាដែលស្លាប់ដោយសារជំងឺកូវីដ-១៩ផងដែរ។

បើតាមសំណេរដែលបងស្រី វី ឌីណែត និងកូនច្បងលោក ហួរ ឡាវី បង្ហោះនោះបានលើកឡើងថា ម៉ាក់អើយ ថ្ងៃនេះស្រីពៅ Dinou VY បានជាសះស្បើយវិញហើយ ត្រឡប់មកផ្ទះរកម៉ាក់ តែបានត្រឹមឃើញធាតុ និងរូបថតម៉ាក់។ ប៉ាក៏មិនហ៊ានឱបកូន ក្មួយក៏មិនហ៊ានប្រលែងនឹងមីង ដូចមុនព្រោះក្រសួងតម្រូវឲ្យធ្វើចត្តាឡីស័ក១៤ថ្ងៃក្នុងបន្ទប់ដាច់ដោយឡែកទៀត។

សូមជម្រាបថា កូនស្រពៅរបស់លោក ហួរ ឡាវី និងត្រូវជាប្អូនបង្កើត វី ឌីណែត ឈ្មោះ វី ឌីណូ បានជាសះស្បើយពីជំងឺកូវីដ-១៩ហើយត្រូវបានអនុញ្ញាតឲ្យវិលត្រឡប់មកផ្ទះកាលថ្ងៃទី២ ខែមីនានេះ។ ប៉ុន្តែក៏ត្រូវបន្តធ្វើចត្តាឡីស័ក១៤ថ្ងៃទៀត ខណៈ វី ឌីណែត ក៏កំពុងធ្វើចត្តាឡីស័ក១៤ថ្ងៃដែរ នៅសណ្ឋាគារសុខា ចំណែកឯ វី ឌីណា ដែលជាបងស្រីក៏កំពុងសម្រាកព្យាបាលជំងឺកូវីដ-១៩ដោយមានផ្ទៃពោះជាង៧ខែផងដែរ៕
អត្ថបទ ៖ ចាន់រ៉ា



-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


