Connect with us

ព័ត៌មានអន្ដរជាតិ

​​សារ​ព័ត៌មានល្បីៗ​ផ្សាយ​ថា ថៃ​​​បើក​ការ​បាញ់​ប្រហារ​កម្ពុជា និង​ឆ្លងចូលទឹកដីកម្ពុជា​​

បានផុស

នៅ

​សារ​ព័ត៌មាន​អន្តរជាតិសំខាន់​ៗ​នៅលើ​ពិភពលោក​ បាន​ផ្សាយ​ពី​​​​ការ​បើក​ប្រតិបត្តិការវាយ​ប្រហារ​របស់​​​យោធា​ថៃ​​មក​លើ​​កង​ទ័ព​កម្ពុជា នៅថ្ងៃទី​២៤ខែ​​កក្កដានេះ បន្ទាប់​ពី​​​ប្រកាស​ហៅ​ឯកអគ្គរាជទូត​របស់​រដ្ឋាភិបាល​ចាំផ្ទះ​របស់​ថៃ និង ការ​បង្កហេតុរបស់​យោធា​​ថៃ​​ដោយ​ការរាយ​លួសបន្លា ប៉ុង​បិទ​ប្រសាទ​តាមាន់​ធំ​។​

យោធា​ថៃ​នៅតាមព្រំដែន​កម្ពុជា។ Reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទូរទស្សន៍​ដ៏ល្បី​របស់​អាមេរិក CNN បាន​ចេញ​ផ្សាយ​​ នៅថ្ងៃទី២៤ ខែកក្កដា នេះ បាន​​ដាក់​ចំណង​ជើង​ធំ​ៗ​ថា «ប្រទេស​ថៃបើកការវាយប្រហារពីលើអាកាសមកលើគោលដៅយោធារបស់កម្ពុជាក្នុងជម្លោះព្រំដែន»។

សារព័ត៌មាន​អាមេរិកនេះ បាន​រាយការណ៍ថា ថៃ​បាន​បើក​ការ​វាយ​ប្រហារ​តាម​អាកាស​ប្រឆាំង​នឹង​គោល​ដៅ​យោធា​កម្ពុជា​នៅ​​តាម​បណ្តោយ​ព្រំដែន​ដែល​មាន​ជម្លោះ​យូរ​មក​ហើយ​ដែល​បង្កើន​ភាព​តានតឹង​រវាង​ប្រទេស​ជិត​ខាង​អាស៊ីអាគ្នេយ៍។

​​ចំណែក​សារ​ព័ត​​ Al Jaazeera ​បាន​ផ្សាយថា ​ដោយ​ដាក់​ចំណង​ជើង​ធំៗ​ថា ​«ថៃ​បាន​​​​បាញ់​​ប្រហារតាមផ្លូវអាកាស​លើ​កម្ពុជា ពេលដែលមានការ​ប៉ះទង្គិច​​​តាមព្រំដែន​​​​​ដ៏​មរណៈ​កើន​ឡើង​»។

​នៅ​ក្នុងសេចក្តីរាយការណ៍​នោះ យន្តហោះចម្បាំង F-16 របស់ថៃបានទម្លាក់គ្រាប់បែកលើគោលដៅនានាក្នុងប្រទេស​កម្ពុជា ខណៈដែលជម្លោះព្រំដែនកំពុងផ្ទុះឡើងយ៉ាងឆាប់រហ័ស ឈានទៅដល់ការប៉ះទង្គិចគ្នាយ៉ាងខ្លាំងក្លា ការទម្លាក់គ្រាប់បែក និងការបាញ់ផ្លោង ដែលបានសម្លាប់ជនស៊ីវិលយ៉ាងតិចប្រាំបួននាក់នៅក្នុងប្រទេសថៃ។

សារ​ព័ត៌មានអង់គ្លេស​ BBC វិញបាន​​​លើក​ឡើង​ថា កម្ពុជា​គ្មាន​ជម្រើស​ក្រៅ​ពី​ឆ្លើយ​តប​ទេ ដោយ​យោង​ទៅ​លើ​​សំណេរ​របស់​​សម្តេច​បវរធិបតី​ ហ៊ុន ម៉ាណែត។

សារ​ព័ត៌មាន The Guardian ​នៃ​ប្រទេសអង់គ្លេស​វិញ បាន​​លើក​ឡើង​ថា ទាហាន​ថៃ​បាន​ឆ្លង​ចូល​ក្នុង​ទឹក​ដី​កម្ពុជា​មុន ដោយ​ជំរុញ​ឱ្យ​មាន​ការ​ឆ្លើយ​តប​ការពារ​របស់​​កង​ទ័ព​​​កម្ពុជា។ កម្ពុជា​​បាន​ហៅ​ការ​វាយ​ប្រហារ​តាម​អាកាស​របស់​ថៃ​ថា​ជា​«ការ​ឈ្លានពាន​ខាង​យោធា​ដោយ​មិន​ញញើត»៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៩ នាទីutes មុន

តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំUN ប្រាប់ក្រុមប្រឹក្សាសន្តិសុខថា ​ថៃរៀបចំផែនការធ្វើសង្គ្រាមឈ្លានពានទឹកដីកម្ពុជាយូរមកហើយ

ព័ត៌មានអន្ដរជាតិ២២ នាទីutes មុន

ថៃ កំពុងកុហកទាំង UN និងអាស៊ាន ទាំងដែលខ្លួន ឈ្លានពាននិងបាញ់កម្ពុជាមុនសោះ

កីឡា៤៣ នាទីutes មុន

ព្រឿង​ សុជាតិ​ ប្ដេជ្ញា​ការពារបូរណភាព​ទឹកដី​ និង​ប្រជាជន​កម្ពុជា​ទោះ​ត្រូវ​បាត់បង់​ជីវិត​ក៏​ដោយ​

កីឡា៤៨ នាទីutes មុន

វិសាខា ពង្រីកកីឡដ្ឋានឱ្យទំនើបស្តង់ដា ជាចក្ខុវិស័យត្រៀមធ្វើម្ចាស់ផ្ទះ ពេល​លេងពានអន្តរជាតិ

ព័ត៌មានជាតិ៥២ នាទីutes មុន

កម្ពុជាបិទការហោះហើរទាំងស្រុង នៅតំបន់ផ្ទុះអាវុធជាមួយថៃ

Sokha Hotels

ព័ត៌មានពេញនិយម