ព័ត៌មានអន្ដរជាតិ
ប្រជាជនឥណ្ឌាបង្ហាញការខឹងសម្បារដាក់ថៃ ជុំវិញករណីកម្ទេចរូបសំណាកព្រះវិស្ណុនៅកម្ពុជា
ប្រជាជន និងរដ្ឋាភិបាលឥណ្ឌា បានបង្ហាញការខឹងសម្បារ ក៏ដូចជាថ្កោលទោសចំពោះទង្វើរបស់់យោធាថៃ ដែលបានបំផ្លិចបំផ្លាញរូបសំណាកព្រះវិស្ណុនៃសាសនាហិណ្ឌូនៅតំបន់អានសេះ នៃខេត្តព្រះវិហារ។

ក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃពុធ ក្រសួងការបរទេសឥណ្ឌាបានហៅទង្វើរបស់យោធាថៃ ថាជា «សកម្មភាពដែលខ្វះការគោរព» ដែល «ប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរ និងមនោសញ្ចេតនារបស់អ្នកដើរតាមសាសនានៅជុំវិញពិភពលោក ហើយសកម្មភាពបែបនេះមិនគួរកើតមានឡើងនោះទេ»។
ទន្ទឹមនឹងនោះ គេឃើញមានសារព័ត៌មានឥណ្ឌា និងក្នុងតំបន់ចុះផ្សាយព្រោងព្រាតពីបញ្ហាដដែល ដោយបង្កការវែកញែក និងថ្កោលទោសពីអ្នកប្រើប្រាស់បណ្ដាញសង្គមឥណ្ឌា រាប់តាំងពីលើបណ្ដាញសង្គម X (អតីតធ្វីតធឺរ) និងហ្វេសប៊ុក រហូតដល់កន្លែងបញ្ចេញមតិលើ Youtube។
អ្នកប្រើប្រាស់ Youtube ម្នាក់ ឈ្មោះ premdhayal1798 បានសរសេរមតិលើ Youtube របស់សារព័ត៌មានឥណ្ឌា FirstPost យ៉ាងដូច្នេះថា៖ «ខ្ញុំមិនដែលរំពឹងថា ជនជាតិថៃឆ្កួតឡប់បែបនេះទេ! តើរូបសំណាកនោះ បានធ្វើអ្វីគេ? តើហេតុផលអី បានត្រូវកម្ទេចរូបសំណាកនោះដូច្នោះ?»។
អ្នកខ្លះទៀតហៅទង្វើរបស់ថៃថាគួរឱ្យអាម៉ាស់ និងគ្មានការគោរព ហើយថាថៃគួរតែដោះស្រាយតាមរយៈការចរចាគ្នាការទូត ប្រសិនបើចង់ដករូបសំណាកព្រះវិស្ណុនោះចេញ ដោយមិនគួរធ្វើទង្វើដែលធ្វើឱ្យអ្នកដើរតាមសាសនាហិណ្ឌូទូទាំងពិភពលោកឈឺចិត្តនោះទេ។

អ្នកប្រើប្រាស់ Youtube ម្នាក់ទៀតបានជំរុញឱ្យអ្នកកាន់សាសនាហិណ្ឌូឈប់ទៅលេងប្រទេសថៃ ហើយងាកទៅលេងប្រទេសផ្សេងវិញ ដើម្បីជាការ «ដាក់ទោស» តាមរយៈវិស័យទេសចរណ៍ ដែលសំខាន់សម្រាប់ប្រទេសនេះ។
ការពហិការមិនទៅលេងប្រទេសថៃ អាចជាប្រធានបទក្ដៅមួយ ដោយគេឃើញមានការជំរុញបែបនេះខ្លាំងៗពីអ្នកប្រើប្រាស់បណ្ដាញសង្គម ខណៈឥណ្ឌាគឺជាទីផ្សារភ្ញៀវទេសចរធំបំផុតទី ៣ សម្រាប់ថៃ។
យោងតាមការចុះផ្សាយរបស់កាសែត The Nation ប្រទេសថៃបានទទួលភ្ញៀវទេសចរបរទេសជាង ២៨ លាននាក់ រាប់ពីខែមករា ដល់ពាក់កណ្ដាលខែវិច្ឆិកា។ ក្នុងនោះ ភ្ញៀវទេសចរឥណ្ឌា រួមចំណែកប្រមាណ ២,១១ លាននាក់។
ការពហិការពីភ្ញៀវឥណ្ឌា ប្រសិនបើខ្លាំង នោះនឹងប៉ះពាល់ដល់វិស័យទេសចរណ៍ថៃ ដែលធ្លាក់ចុះធ្ងន់ធ្ងររួចស្រាប់ទៅហើយ។ គិតត្រឹមថ្ងៃទី ២១ ធ្នូ ថៃទទួលភ្ញៀវទេសចរអន្តរជាតិ ៣១,៧៦ លាននាក់ ដោយធ្លាក់ចុះ ៧,២៥% ឬប្រហែល ២,៤ លាននាក់ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៣ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២៣ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា២២ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ


