ព័ត៌មានអន្ដរជាតិ
ថៃ ជំរុញឲ្យអន្តរជាតិ ដាក់សម្ពាធលើកម្ពុជា ទាំងដែលអះអាងថា ទាហានខ្លួនជាន់មីនលើដីខ្លួនឯង
ថៃ បានអះអាងថា ទាហានបានល្បាតលើដីខ្លួនឯងហើយជាន់មីនខ្មែរបណ្តាលឲ្យរបួស៥នាក់ដោយក្នុងនោះមានម្នាក់របួសធ្ងន់ត្រូវដាច់ជើង ហើយមិនត្រឹមប៉ុណ្ណឹង ពេលនេះថែមទាំង អំពាវនាវឲ្យសហគមន៍អន្តរជាតិ ដាក់សម្ពាធលើកម្ពុជាទៀតផង។

គណបក្ស People Party បានចេញសេចក្តីថ្លែងការណ៍ អំពាវនាវឲ្យអន្តរជាតិដាក់សម្ពាធលើរដ្ឋាភិបាលកម្ពុជា ឲ្យបញ្ឈប់ការប្រើមីនប្រឆាំងមនុស្សនិងកុំរំលោភអនុសញ្ញាទីក្រុងអូតាវ៉ា។ គណបក្សនេះក៏ហ៊ានថ្កោលទោសកងទ័ពកម្ពុជា ថាកំពុងធ្វើរឿងដ៏អាម៉ាស់និងមិនអាចទទួលយកបានផងដែរ។
សេចក្តីថ្លែងការណ៍នេះគឺជាការចោទប្រកាន់ទាំងគ្មានមូលដ្ឋាននិងពោរពេញដោយភាពប្រតិដ្ឋក្លែងក្លាយ ព្រោះបើថៃអះអាងថា តំបន់ល្បាតរបស់ទាហានគឺជាទឹកដីខ្លួនមែន ចុះហេតុអ្វីមកចោទកម្ពុជាទៅវិញ ឬក៏ទាហានថៃ ចូលមកឈ្លានពានក្នុងដីកម្ពុជា ទើបជាន់មីនបែបនេះ?
ប្រហែលជាល្បិចរបស់ថៃ ព្រោះហេតុការណ៍ថ្មីនេះកើតឡើងមិនយូរប៉ុន្មានឡើយបន្ទាប់ពីប្រទេសថៃ បានអញ្ជើញអនុព័ន្ធយោធាបរទេសចំនួន៤៧ប្រទេសមកស្តាប់ការបកស្រាយនិងមើលព័ស្តុតាង ចោទប្រកាន់មកលើកម្ពុជា។
យ៉ាងណា ថៃត្រូវបាក់មុខយ៉ាងខ្លាំង ព្រោះតែក្នុងចំណោមអនុព័ន្ធយោធាបរទេសដែលត្រូវអញ្ជើញ មានតែ១៨ប្រទេសប៉ុណ្ណោះដែលចូលរួម ហើយតំណាងទាំងនោះមិនខ្វល់ស្តាប់សម្តីរបស់ថៃទៀត ទើបធ្វើឲ្យគេសង្ស័យថា នេះអាចជាល្បិចឈឺសាច់របស់ថៃ ដើម្បីបង្ហាញអន្តរជាតិថា ខ្លួនជាជនរងគ្រោះ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ថៃ តែងអះអាងថា ទាហានល្បាតលើដីខ្លួនឯង ប៉ុន្តែពេលជាន់មីន មកបន្ទោសតែកម្ពុជា

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ថៃ បាក់មុខមិនស្ទើរ ក្នុងកិច្ចប្រជុំជាមួយអនុព័ន្ធយោធាអន្តរជាតិ ស្តីពីបញ្ហាទាហានខ្លួនជាន់មីន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជាប្រាប់ថៃឱ្យបញ្ឈប់រាល់សកម្មភាពឯកតោភាគីនៅក្នុងតំបន់ជម្លោះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ