Connect with us

ព័ត៌មានជាតិ

ភាគីថៃបិទច្រកធំ តូចទាំងស្រុងនៃច្រកទ្វារអន្តរជាតិប៉ោយប៉ែត ក្រោយមានការផ្ទុះអាវុធនៅតំបន់ប្រាសាទតាមាន់ធំ

បានផុស

នៅ

នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ នៅមាត់ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្រោយពីភាគីថៃ បានបើកច្រកទៀតធំ នៅវេលាម៉ោង០៨និង០០នាទី ឥឡូវនៅម៉ោង០៨និង៨០នាទី ភាគីថៃបានបិទទាំងច្រកតូច ទាំងច្រកធំ មិនអនុញ្ញាតឱ្យមានការចេញចូល សូម្បីតែពលរដ្ឋខ្មែរដែលចេញពីប្រទេសថៃ ចូលមកកម្ពុជា ក៏មិនឱ្យចូល ហើយពលរដ្ឋថៃដែលចេញពីកម្ពុជាទៅថៃក៏មិនឲ្យចូលទៅវិញដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការបិទនេះ គឺបន្ទាប់ពីមានការផ្ទុះអាវុធមកលើកម្ពុជាមុន នៅតំបន់ប្រាសាទតាមាន់ និងខាងមុំបីខេត្តព្រះវិហារ ហើយបច្ចុប្បន្ននេះឃើញថា ប្រជាពលរដ្ឋថៃ ដែលត្រៀមចេញទៅថៃដូចរាល់ដង គឺត្រូវបានកកស្ទះនៅនឹងមាត់ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ហើយពលករខ្មែរដែលតែងតែចេញមកកម្ពុជា ក៏មិនទាន់ទទួលបានថា មានចំនួនប៉ុណ្ណានៅឡើយទេ នៅខាងដីថៃ ដែលកន្លងមកភាគីទាំងពីរ បានឯកភាពឱ្យពលរដ្ឋខ្មែរអាចចូលមកកម្ពុជាបាន ហើយពលរដ្ឋថៃអាចចូលទៅប្រទេសថៃវិញបាន។

សូមបញ្ជាក់ថា ស្ថានភាពព្រំដែនកម្ពុជា ថៃ ចាប់ផ្ដើមមានការតានតឹងតាំងពីរសៀលថ្ងៃទី២៣ ខែក្កដា ឆ្នាំ២០២៥ ម្សិលមិញ បន្ទាប់ពីកម្លាំងទាហានថៃជាន់មីនផ្ទុះ នៅតំបន់ច្រកអានសេះ ខេត្តព្រះវិហារ ហើយខាងភូមិភាគ២ របស់ថៃ ក៏បានបន្តប្រកាសបិទច្រក ឬប្រកាសមិនឲ្យទេសចរឡើងមកប្រាសាទ និយាយរួមប្រកាសបិទប្រាសាទតាមាន់ធំ និងប្រាសាទតាក្របី ហើយសកម្មភាពនេះ បានរាលដាលមកដល់ច្រកទ្វារអន្តរជាតិប៉ោយប៉ែតនៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ ២០២៥ នេះ ហើយតាមរយៈការបិទនេះ ភាគីថៃតាមមន្ត្រីនគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បានបញ្ជាក់ថា មិនមានការជូនដំណឹង ឬផ្ដល់ព័ត៌មានអ្វីឡើយ៕

អត្ថបទ៖ អ ពៅ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម