សន្តិសុខសង្គម
ថៃបិទច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ឯកតោភាគី
នៅវេលាម៉ោង ៤ ល្ងាចថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥ ភាគីថៃបានបិទច្រកទ្វារអន្តរជាតិប៉ោយប៉ែត និងច្រកស្ទឹងបត់ ព្រមទាំងច្រកតំបន់ និងច្រករបៀងដទៃទៀត ខណៈពលរដ្ឋថៃបានម្រុកចេញពីកម្ពុជាទៅប្រទេសរបស់ខ្លួន។

យោងតាមប្រធានគណៈកម្មការច្រកទ្វារអន្តរជាតិ និងច្រកតំបន់ ដែលជាប់នឹងព្រំដែនថៃ នៃខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា មុនម៉ោង៤ល្ងាច ប្រជាពលរដ្ឋថៃ ដែលធ្វើការនៅក្រុងប៉ោយប៉ែត បាននាំគ្នាសម្រុកចេញទៅប្រទេសថៃវិញ តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត និងប្រជាពលរដ្ឋខ្មែរដែលជាអាជីវករផ្សាររុងក្លឿ ក៏បានសម្រុកចេញ តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត មកកម្ពុជាវិញ តែការសម្រុកចេញនិងចូលនេះ មិនទាន់អស់នៅឡើយទេ ក៏ត្រូវបានភាគីថៃ ទាញរបងបិទច្រកទ្វារនេះនៅវេលាម៉ោង៤រសៀលថ្ងៃទី៧នេះតែម្ដង ធ្វើឱ្យពលរដ្ឋខ្មែរកកុញនៅក្នុងទឹកដីថៃ នៃមាត់ច្រកនេះ។
ក្រៅពីច្រកទ្វារអន្តរជាតិប៉ោយប៉ែត ច្រកទ្វាអន្តរជាតិស្ទឹងបត់ ក៏ត្រូវបានភាគីថៃទាញបន្លាលួសបិទ ដោយប្ដូរវេនបិទបើកច្រក ពីម៉ោង ៦ព្រឹក ដល់ម៉ោង ១០យប់ មកជាម៉ោង ៨ព្រឹក ដល់ម៉ោង ៤ល្ងាចវិញ ក្រៅពីនោះច្រកតំបន់ និងច្រករបៀងមួយចំនួនក៏ត្រូវបានបិទដែរ។

ការបិទដោយបង្ខំ និងឯកតោភាគីទាំងនេះ បង្កឲ្យមានការច្របូកច្របល់ នៅនឹងមាត់ច្រកអន្តរជាតិទាំងពីរ ដែលធ្វើឲ្យគណៈកម្មការច្រក និងសមត្ថកិច្ច ពិបាកគ្រប់គ្រងស្ថានភាព និងដោះស្រាយ។ មកដល់ម៉ោង៥ និង៣០នាទីនេះភាគីថៃនិងខ្មែរបានឯកភាពគ្នាឱ្យពលរដ្ឋសងខាងចេញ-ចូល៕




អត្ថបទ៖ អេម ពៅ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


