សេដ្ឋកិច្ច
ការទូទាត់សងប្រាក់តាមប្រព័ន្ធអេឡិចត្រូនិកកើនឡើង ៧៨% នៃ GDP នៅឆ្នាំ ២០២៤
គិតត្រឹមដំណាច់ឆ្នាំ ២០២៤ ចំនួនប្រតិបត្តិការ និងទំហំនៃការទូទាត់សងប្រាក់តាមប្រព័ន្ធអេឡិកត្រូនិក បានកើនឡើង ៧៨% និង ៣៨% រៀងគ្នា ធៀបនឹងឆ្នាំ ២០២៣ ហើយទំហំទឹកប្រាក់ស្មើនឹងប្រមាណ ១៥ ដងនៃ ផលិតផលក្នុងស្រុកសរុប (GDP) របស់កម្ពុជា។

យោងតាមរបាយការណ៍ប្រចាំឆ្នាំរបស់ធនាគារជាតិនៃកម្ពុជាបង្ហាញថា ប្រព័ន្ធទូទាត់សងប្រាក់ឌីជីថល បានរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ។
ការអភិវឌ្ឍ និងធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធទូទាត់សងប្រាក់ ជាកត្តាសំខាន់ក្នុងការលើកកម្ពស់លទ្ធភាពធ្វើប្រតិបត្តិការឆ្លងគ្នារវាងគ្រឹះស្ថានធនាគារ ដែលនឹងរួមចំណែកបង្កើនប្រសិទ្ធភាពនៃការទូទាត់អន្តរធនាគារ។
ជាក់ស្ដែងធនាគារជាតិនៃកម្ពុជា បានដាក់ឱ្យដំណើរការសាកល្បងប្រព័ន្ធទូទាត់សងប្រាក់រួម កាលពីខែឧសភា ឆ្នាំ ២០២៤ និងមានគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុចំនួន ៥២ បានដាក់ឱ្យដំណើរការសាកល្បងប្រព័ន្ធ។
នៅក្នុងឆ្នាំ ២០២៤ ប្រតិបត្តិការបញ្ជាទូទាត់សងប្រាក់អេឡិកត្រូនិកជាប្រាក់រៀលជាង ៣ ម៉ឺន ៧ ពាន់ប្រតិបត្តិការកើនឡើង ៣៣,៥៥% ដែលមានទំហំទឹកប្រាក់ ៥២៣៦ ប៊ីលានរៀល កើនឡើង ៧,៣៨%។
ចំណែកឯចំនួនប្រតិបត្តិការបញ្ជាទូទាត់សងប្រាក់អេឡិចត្រូនិកជាប្រាក់ដុល្លារជាង ៦១ ម៉ឺនប្រតិបត្តិការថយចុះ ៣,៣៣% គិតជាទំហំទឹកប្រាក់ជាង ១៥ ពាន់លានដុល្លារ(១៥៣៩៣) កើនឡើង១៧,៣៤% ធៀបនឹងឆ្នាំ ២០២៣។

ទេសាភិបាល ធនាគារជាតិនៃកម្ពុជា (NBC) លោកជំទាវបណ្ឌិត ជា សិរី បានលើកឡើងថា៖ «ការអភិវឌ្ឍប្រព័ន្ធទូទាត់កម្ពុជាត្រូវបានមជ្ឈដ្ឋានជាតិនិងអន្តរជាតិទទួលស្គាល់ថាបានបង្កើនការផ្តល់សេវហិរញ្ញវត្ថុទៅដល់ប្រជាជនកម្ពុជាទូទាំងប្រទេស ជាពិសេសដល់តំបន់ដាច់ស្រយាល ដែលរួមចំណែកកាត់បន្ថយចំណាយ និងហានិភ័យក្នុងប្រតិបត្តិការទូទាត់ ក៏ដូចជាជំរុញការទូទាត់ឱ្យមានភាពងាយស្រួល សុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់»។
ជាមួយគ្នានោះដែរ សម្រាប់ប្រព័ន្ធទូទាត់កម្ពុជា ក៏បានជួយលើកកម្ពស់ការប្រើប្រាស់រូបិយវត្ថុជាតិ ដោយបង្កើនភាពងាយស្រួល និងលទ្ធភាពក្នុងការទូទាត់ជាមួយប្រទេសដែលកម្ពុជា បានភ្ជាប់ប្រព័ន្ធទូទាត់ឆ្លងដែនជាមួយ៕
អត្ថបទ៖ ឡេង ដេត
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៥ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


