ព័ត៌មានជាតិ
ការនាំចូលរថយន្តពីអាមេរិកបញ្ចុះពន្ធគយសល់ ០% តែនៅជាប់ពន្ធ VAT និងពន្ធអាករពិសេស
បើតាមការគូសបញ្ជាក់ពីលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តីបានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានស្តីពីលទ្ធផលនៃការអនុវត្តអត្រាពន្ធគយបដិការរវាងកម្ពុជា និងសហរដ្ឋអាម៉េរិកនៅព្រឹកនេះថា ក្រោយការចរចាពាណិជ្ជកម្មពាក់ព័ន្ធការដាក់ពន្ធបដិកាពីអាមេរិក កម្ពុជានឹងអនុវត្តពន្ធគយ ០% លើការនាំចូលទំនិញពីអាមេរិក។

យ៉ាងណាមិញ ឆ្លើយតបសំនួរអ្នកសារព័ត៌មានលើការនាំចូលរថយន្តមួយទឹកពីអាមេរិក តើត្រូវអនុវត្តពន្ធ ០% ឬយ៉ាងណា? លោក ស៊ុន ចាន់ថុល បានឆ្លើយបញ្ជាក់ថា ទោះបីការនាំចូលទំនិញពីអាមេរិកទម្លាក់ពន្ធគយមក ០% តែសម្រាប់ការនាំចូលរថយន្ត នៅតែជាប់កាតព្វកិច្ចក្នុងការបង់ពន្ធផ្សេងទៀតក្នុងនោះមានពន្ធអាករពិសេស និងពន្ធលើតម្លៃបន្ថែម VAT។
បើតាមប្រភពឈ្មួញនាំចូលរថយន្តពីក្រៅប្រទេសមួយរូបបានឲ្យដឹងថា ការនាំចូលរថយន្តមកប្រទេសកម្ពុជា ត្រូវជាប់កាតព្វកិច្ចបង់ពន្ធ ៣ ប្រភេទ ក្នុងនោះរួមមាន ១.ពន្ធគយ ២. ពន្ធអាករពិសេស និង៣. ពន្ធលើតម្លៃបន្ថែម (VAT)។

ក្នុងការចរចាលើការដាក់ពន្ធបដិកាពីអាមេរិក កម្ពុជាសម្រេចមិនយកពន្ធគយរាល់មុខទំនិញនាំចូលពីអាមេរិក ដោយអនុវត្តពីថ្ងៃ ០១ សីហា ឆ្នាំ ២០២៥។ ដោយឡែក អាមេរិកក៏បានសម្រេចបញ្ចុះពន្ធលើទំនិញនាំចេញពីកម្ពុជាទៅកាន់សហរដ្ឋអាមេរិកមកត្រឹម ១៩% ប្រៀបធៀបជាមួយអត្រាពន្ធពីដំបូង ៤៩%៕
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


