ព័ត៌មានជាតិ
ក្រសួងអប់រំ ហាមបេក្ខជនធ្វើជាមេខ្លោងប្រមូលលុយ ឬ ណែនាំឱ្យបេក្ខជនដទៃប្រមូលលុយឱ្យអនុរក្សពេលប្រឡងបាក់ឌុប
ក្រសួងអប់រំ យុវជន និងកីឡា បានធ្វើការហាមដាច់ខាតមិនឱ្យបេក្ខជនធ្វើជាមេខ្លោងប្រមូលលុយ ឬណែនាំឱ្យបេក្ខជនដទៃប្រមូលលុយឱ្យអនុរក្សក្នុងដំណើរការពេលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៖ ២៨ សីហា ២០២៥ នាពេលខាងមុខនេះ។

បើតាមក្រសួងអប់រំ បានឱ្យដឹងថា ដើម្បីរក្សារបៀបរៀបរយក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិប្រការដែលបេក្ខជនត្រូវអនុវត្តរួមមាន ត្រូវមកដល់មណ្ឌលប្រឡងឱ្យបានមុនដំណើរការប្រឡង ត្រូវស្លៀកពាក់ឯកសណ្ឋានសិស្ស ដោយប្រើអាវពណ៌ស និង ខោ/សំពត់ពណ៌ខៀវ ឬខ្មៅ ដាក់ក្នុងខោ ឬសំពត់ឱ្យបានត្រឹមត្រូវ ត្រូវយកមកនូវបណ្ណសម្គាល់ខ្លួនថ្នាក់ទី ១២ មានបិទរូបថតថ្មី និងមានចុះហត្ថលេខានាយក នាយិកាសាលាត្រឹមត្រូវច្បាស់លាស់។

ចំពោះបេក្ខជនស្វៃរិនចំណេះទូទៅ និងបំពេញវិជ្ជា ត្រូវយកមកនូវសលាកបត្រឯកត្តជន ឬបណ្ណសម្គាល់ខ្លួនជាសិស្ស ដែលចេញដោយមន្ទីរអប់រំ យុវជន និងកីឡារាជធានី-ខេត្តសរសេរលើសន្លឹកកិច្ចការរបស់អ្នកដទៃ។ លើសពីនេះទៀត មិនត្រូវបោះប្រធានវិញ្ញាសាចេញក្រៅបន្ទប់ប្រឡង ឬចេញទៅយកឯកសារ ឬចម្លើយ ពាក់ព័ន្ធទៅនឹងប្រធានវិញ្ញាសាចូលក្នុងបន្ទប់ប្រឡងក្នុងពេលធ្វើវិញ្ញាសា បង្ក ជម្លោះក្នុងមណ្ឌលប្រឡង ឬបន្ទប់ប្រឡងដោយគំរាមកំហែងលើបេក្ខជនដទៃដណ្តើមយកសន្លឹកកិច្ចការរបស់អ្នកដទៃធ្វើជាសន្លឹកកិច្ចការរបស់ខ្លួនធ្វើមេខ្លោងប្រមូលលុយ ឬណែនាំឱ្យបេក្ខជនដទៃប្រមូលលុយឱ្យអនុរក្ស។

គួរបញ្ជាក់ថា សង្គ្រាមឈ្លានពាននៅតាមព្រំដែនកម្ពុជា-ថៃ បានបណ្តាលឱ្យមានការផ្អាកដំណើរការសាលារៀន និង ប្រជាជនភៀសខ្លួន។ ក្នុងន័យនេះ ក្រសួងអប់រំ យុវជន និងកីឡា សម្រេចពន្យារពេល នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា ២០២៤-២០២៥ ដែលគ្រោងរៀបចំនៅថ្ងៃទី ១៨ និងទី ១៩ ខែសីហា ឆ្នាំ ២០២៥ ទៅថ្ងៃទី ២៨ និងទី ២៩ ខែសីហា ឆ្នាំ ២០២៥ វិញ៕
អត្ថបទ ៖ សំអឿន





-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២៤ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


