Connect with us

ព័ត៌មានអន្ដរជាតិ

បុរសជនជាតិថៃ សម្លាប់ម្ដាយបង្កើត រួចបៀកស៊ីម៉ងត៍ពីលើបំបាត់ភ័ស្ដុតាង

បានផុស

នៅ

យោងតាមរបាយការណ៍ពីសារព័ត៌មាន news1 នៅថ្ងៃទី៤ ខែសីហា បានចុះផ្សាយថា បុរសថៃវ័យ ៣៣ឆ្នាំម្នាក់ បានសម្លាប់ម្ដាយបង្កើតខ្លួនឯង ដោយធ្វើសកម្មភាពច្របាច់ក រួចយកស៊ីម៉ងត៍មកបៀកពីលើបំបាត់ភ័ស្ដុតាង មុនពេលលាក់សពនៅក្នុងបន្ទប់ទឹកក្នុងផ្ទះអស់រយៈពេលពីរសប្តាហ៍។

ជនសង្ស័យសម្លាប់ម្ដាយបង្កើត
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍​នេះ​បាន​កើត​ឡើង ​ស្ថិត​ក្នុងស្រុក Lat Krabang ទីក្រុង​បាងកក។ យ៉ាងណា មន្ត្រី​ជំនាញ​និង​ស្ថាប័ន​ពាក់ព័ន្ធ​ រួមទាំងភ្នាក់ងារបានប្រាប់ថា បច្ចុប្បន្នជនសង្ស័យសម្លាប់ម្ដាយត្រូវប៉ូលិសនាំមកឃុំខ្លួនបណ្ដោះអាសន្នសិន ដើម្បីរង់ចាំស៊ើបអង្កេតបន្ថែម។

យោងតាមរបាយការណ៍ពីប៉ូលិសក្នុងតំបន់បានបញ្ចាក់ថា ដំបូង​ឡើយជនសង្ស័យឈ្មោះ តាន់ អាយុ​៣៣​ឆ្នាំ បាន​មក​ប៉ុស្តិ៍​នគរបាល ដើម្បី​ប្រគល់​ខ្លួន​។ គាត់​បាន​អះអាង​ថា គាត់​បាន​វាយ​ម្ដាយ​អាយុ ៧៣ ឆ្នាំ​បណ្ដាល​ឲ្យ​ស្លាប់ ហើយ​លាក់​សពនៅ​ក្នុង​ផ្ទះ​ប្រហែល​ពីរ​សប្ដាហ៍​មុន ដោយសារតែក្លិនដ៏ខ្លាំងចេញពីសពបានបញ្ចេញចេញពីបន្ទប់ទើបបណ្ដាលឲ្យគាត់មកសារភាពតែម្ដង។

បុរសជនជាតិថៃរូបនេះបានសារភាពទៀតថា ខ្លួន​ពិតជា​បាន​ច្របាច់ក​ម្ដាយពិតមែន! ហើយបានយកសាកសពម្តាយចូលក្នុងបន្ទប់ទឹកក្នុងផ្ទះ។ បន្ទាប់​មក​គាត់​យក​ស៊ីម៉ងត៍​បៀកពីលើ​វា​ជា​មួយ​ស្រទាប់​ក្រណាត់បិទបាំងបន្ថែមបំបាតភត្តុតាង។

ក្រោយ​ពេល​កើតហេតុ​សមត្ថកិច្ច​ចុះ​ទៅ​ពិនិត្យ​ផ្ទះ​ឃើញ​សព​ត្រូវ​បាន​ឃាតក​សម្លាប់​យក​ទៅ​លាក់​ទុក​ក្នុង​បន្ទប់ទឹក​ក្នុង​បន្ទប់ទឹក​ក្នុងផ្ទះមែន ។ ពីរ​សប្តាហ៍​ក្រោយ​មក កូនកំណាចនេះ​បាន​ប្រគល់​ខ្លួន​ឲ្យ​ប៉ូលិស។ ផ្អែកតាមការ​ស៊ើបអង្កេត​របស់​ប៉ូលិស​បាន​បង្ហាញ​ពី​មូលហេតុ​ កូនប្រុស​បាន​អះអាង​ថា ​ម្តាយ​របស់​គាត់​បាន​ត្អូញត្អែរ​ និងរអ៊ូច្រើនពេក ទើបធុញទ្រាន់ ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖ថៃកំពុងវឹកវរ ខណៈកងទ័ព​ចេញសារ​ដាស់តឿន​ប្រជាជន​ ​កុំ​ឈ្លោះគ្នា​ឯងឲ្យសោះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម