ព័ត៌មានអន្ដរជាតិ
ថៃកំពុងវឹកវរ ខណៈកងទ័ពចេញសារដាស់តឿនប្រជាជន កុំឈ្លោះគ្នាឯងឲ្យសោះ
បន្ទាប់ពីមានព័ត៌មានផ្ទុះនៅលើបណ្ដាញសង្គមយ៉ាងព្រោងព្រាតថា កងទ័ពថៃវាយដណ្ដើមយកប្រាសាទតាក្របី និងភ្នំ៣៥០ ប៉ុន្តែបែរជាបរាជ័យក្រោមស្នាដៃទាហានកម្ពុជា ដោយរារាំងថៃមិនឲ្យកាន់កាប់តំបន់ទាំងពីរនេះ បានបង្កឲ្យមានការរិះគន់យ៉ាងទូលំទូលាយពីសំណាក់ជនជាតិថៃជាច្រើន។

ចុះផ្សាយដោយ thethaiger នៅថ្ងៃទៅ ៣ ខែសីហា ឆ្នាំ២០២៥ ដោយសារតែនៅលើបណ្ដាញសង្គមកំពុងតែវឹកវរផ្ទៃក្នុង ភ្លាមៗកងទ័ពថៃបានចេញសារ និងរូបថតមួយសន្លឹកអមដោយឃ្លាថា «គ្រោះថ្នាក់មានគ្រប់កន្លែង សូមកុំឈ្លោះគ្នាយើង! សូមនាំគ្នាគាំទ្រទាហានជួរមុខ មកដល់ពេលនេះ ពួកគេប្រហែលកាន់កាំភ្លើង ដេកមិនលក់ទាំងមូសខាំផង»។
ជាងនេះទៅទៀត កងទ័ពភូមិន្ទថៃបានបន្ថែមសារទៀតថា សូមស្នើប្រជាពលរដ្ធកុំប្រយុទ្ធគ្នាអី រាល់សមរភូមិមានការបាត់បង់ ហើយទាហានជួរមុខបានប្រឹងប្រែងអស់ពីសមត្ថភាពហើយ។ ក្នុងសមរភូមិ មានទាំងសំឡេងកាំភ្លើង និងអាវុធត្រូវបានឮពីគ្រប់ទិសទី មានទាំងអ្នករបួស និងការបាត់បង់ពិតប្រាកដ។ ជាពិសេស ព័ត៌មានខ្លះអាចមិនពេញលេញ ឬស្ថិតក្រោមកាលៈទេសៈជាក់លាក់ ប៉ុន្តែសូមប្រាកដថា នៅគ្រប់វិស័យ ទាហានកំពុងបំពេញកាតព្វកិច្ចរបស់ពួកគេដើម្បីការពារអធិបតេយ្យភាព គឺពិតជាពិត។
យ៉ាងណាមិញ ភាពចលចលរបស់ពលរដ្ធថៃនៅក្នុងប្រទេស ស្របពេលដែលអ្នកនាំពាក្យកងទ័ព ឧត្តមសេនីយ៍ទោ Winthai Suvaree កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ ២០២៥ បានចេញសេចក្តីថ្លែងការណ៍មួយដោយទទួលស្គាល់ថា កម្ពុជាពិតជាបានកាន់កាប់ប្រាសាទតាក្របីដូចការចុះផ្សាយពិតមែន។ នាពេលនោះ លោកក៏បានធ្វើការសុំទោសប្រជាជនថៃជាសាធារណៈ ចំពោះការរអាក់រអួលណាមួយនៃព័ត៌មានមិនច្បាស់ការ ដែលបណ្តាលឲ្យមានការយល់ច្រឡំថា ទាហានថៃដណ្តើមយកបាន។
ព័ត៌មាននេះដែរ បានធ្វើឲ្យប្រជាជនថៃមិនពេញចិត្តនិងបង្ហាញក្ដីអស់សង្ឃឹមយ៉ាងខ្លាំងចំពោះកងទ័ពខ្លួនដែលមិនអាចដណ្ដើមប្រសាទតាក្របី និងប្រសាទផ្សេងៗពីប្រទេសកម្ពុជាមកបាន។ ដែលនោះបានបណ្ដាលឲ្យពួកគេមានកំហឹងជាសាធារណៈ និងបន្ទោសទៅកាន់មេដឹកនាំថៃដែលគ្មានសមត្ថភាពគ្រប់គ្រាន់ការពារប្រទេសជាតិ។
លើសពីនេះទៀត កាលពីថ្ងៃសៅរ៍ទី២ ខែសីហា ឆ្នាំ២០២៥ ប្រជាជនថៃជាង១ម៉ឺននាក់ បានប្រមូលផ្តុំគ្នាធ្វើបាតុកម្មនៅវិមានជ័យជម្នះ ក្នុងទីក្រុងបាងកក ដើម្បីទាមទារឲ្យនាយករដ្ឋមន្ត្រី ផែថងថាន ស៊ីណាវ៉ាត្រ ចុះចេញពីតំណែង ដោយមិនចាំបាច់រង់ចាំដល់តុលាការធម្មនុញ្ញ ចេញសាលក្រមនោះទេ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖កងទ័ពថៃសុំទោសប្រជាជន ដែលមិនអាចដណ្ដើមប្រាសាទតាក្របីពី កម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម១ សប្តាហ៍ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
កីឡា៣ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា៧ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៣ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន


