ព័ត៌មានអន្ដរជាតិ
ឧក្រិដ្ឋជនអន្តរជាតិ ជាប់ក្នុងបញ្ជីខ្មៅរបស់ប៉ូលិស Interpol ត្រូវចាប់បាននៅ ថៃ
ឧក្រិដ្ឋជនអន្តរជាតិ ២នាក់ទៀត ដែលមានម្នាក់ ជាប់ក្នុងបញ្ជីខ្មៅរបស់ប៉ូលិស Interpol ត្រូវបានចាប់ខ្លួននៅប្រទេសថៃ ក្រោយសំងំលាក់ខ្លួនមួយរយៈ ក្នុងទីក្រុងបាងកក។

តាមការផ្សាយរបស់ Bangkok Post នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែមិថុនា ឆ្នាំ២០២៦ អ្នកទាំងពីរ សុទ្ធសឹងជាជនជាតិបារាំង ដោយម្នាក់មានឈ្មោះ Abdulrahim អាយុ ៣៥ឆ្នាំ និងម្នាក់ទៀតឈ្មោះ Mustafa អាយុ ៣៣ឆ្នាំ។
ក្នុងចំណោមអ្នកទាំងពីរ, ម្នាក់ឈ្មោះ Abdulrahim បានជាប់បញ្ជីខ្មៅរបស់ប៉ូលិសអន្តរជាតិ ដោយសារពាក់ព័ន្ធជាមួយក្រុមឧក្រិដ្ឋកម្មឆ្លងដែន ជួញដូរគ្រឿងញៀន និងលាងលុយកខ្វក់។ ពួកគេទាំងពីរ ក៏ស្ថិតក្នុងដីកាចាប់ខ្លួន របស់អាជ្ញាធរបារាំងផងដែរ។
កាលពីប៉ុន្មានថ្ងៃមុន ជនជាតិបារាំងដូចគ្នានេះ ដែលជាមេ Scammer នៅពីក្រោយបណ្តាញឆបោកតាមអនឡាញ បោកប្រាស់មនុស្សជិត ១ ០០០នាក់ បានលុយរាប់ពាន់លានបាត ត្រូវបានចាប់ខ្លួនក្នុងខេត្ត Phetchaburi។

រូបគេមានឈ្មោះ Dogan ជាមេក្រុមវិនិយោគបោកប្រាស់បែប Ponzi ឬគេស្គាល់ថា ជាប្រព័ន្ធស្រូបទាញលុយពីអ្នកថ្មី ឲ្យអ្នកចាស់ ជាប់បណ្តាញ ជាមួយក្រុមបងធំ មានមូលដ្ឋាននៅ ប្រទេសអាមីរ៉ាត់អារ៉ាប់រួម។
ឧក្រិដ្ឋជនវ័យ ៣៨ឆ្នាំរូបនេះ ត្រូវបានចាប់ខ្លួនក្នុងវីឡាមួយ ក្រោយជាប់សង្ស័យបោកមនុស្ស ជាង ៩០០នាក់ បានប្រាក់ប្រហែល ៧.៥ពាន់លានបាត ហើយឈ្មោះរបស់គេ ក៏ស្ថិតក្នុងបញ្ជីតាមចាប់ខ្លួនរបស់ប៉ូលិសអន្តរជាតិ (Interpol) ផងដែរ។

កាលពីថ្ងៃអង្គារ ប៉ូលិសថៃ បានទម្លាយតួលេខមិននឹកស្មានដល់ ដែលបង្ហាញថា ថៃ ចាប់បាន Scammer រហូតដល់ទៅជិត ៣០ ០០០នាក់ និងបង្ក្រាបលើក្រុមហ៊ុន ដែលជាប់ពាក់ព័ន្ធនឹងការឆបោក ចំនួន ១ ៤៥០ក្រុមហ៊ុន ក្នុងរយៈពេល ត្រឹម ៩ខែ។
ស្របពេលជាមួយគ្នានោះ ប៉ូលិសថៃ ក៏រឹបអូសបាន ទ្រព្យសម្បត្តិ និងលុយដែលជាប់ពាក់ព័ន្ធជាមួយ Scam ប្រហែល ២៤ពាន់លានបាត ផងដែរ៕
អត្ថបទ៖ សុវណ្ណ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៦ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
កីឡា១ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
កីឡា៥ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន


