ជីវិតកម្សាន្ដ
មិនប៉ុន្មានម៉ោងទេ! MV បទចម្រៀង «Gone» របស់ Rosé ទទួលបានការទស្សនាកើនឡើងច្រើនសន្ធឹក
ដូចដែលបានធ្វើការប្រកាសអំពីការចេញផ្សាយ MV បទចម្រៀងទោល «Gone» របស់ Rosé សមាជិកក្រុម BLACKPINK រួចមកហើយ។ ដោយបទចម្រៀងទោលមួយបទនេះ ដែរគឺមាននៅក្នុងអាល់ប៊ុម ‘-R-‘ របស់នាង។

សម្រាប់បទចម្រៀងមនោសញ្ចេតនាស្នេហាសោកសៅរបស់នារីម្នាក់ នៅក្នុងបទចម្រៀងថ្មីរបស់ Rosé នេះ ទាំងទំនុកច្រៀង និងការសម្ដែង ពិតជាធ្វើឱ្យអ្នកគាំទ្រ និងទស្សនាស្លុតចិត្តស្លុតអារម្មណ៍ទៅតាមបទភ្លេងជាខ្លាំង។ ព្រោះបទចម្រៀងមួយនេះ បានបង្កប់អត្ថន័យនៃអារម្មណ៍ឈឺចាប់ដែលនារីម្នាក់បានលាក់ទុកក្នុងចិត្តតែម្នាក់ឯងយ៉ាងសោកសៅ បន្ទាប់ពីគូស្នេហ៍របស់នាង បានចាកចេញទៅជាមួយអ្នកថ្មីយ៉ាងសប្បាយរីករាយ។


បើទោះបីជាអត្ថន័យច្រៀងរៀបរាប់អំពីការឈឺចាប់ស្នេហាបែបយុវវ័យសាមញ្ញក៏ពិតមែន ប៉ុន្តែ «Gone» បានចាក់ដោតអារម្មណ៍នឹងបេះដូងមនុស្សដែលមានភាពឯកាខ្វះភាពកក់ក្តៅ ដូចអត្ថន័យក្នុងបទចម្រៀងមិនតិចនោះទេ មកដល់ពេលនេះទទួលបានចំនួនអ្នកទស្សនាកើនឡើងជាង ១១លាន views ទៅហើយ៕
ទស្សនាបទចម្រៀងខាងក្រោមនេះ៖
អត្ថបទផ្ដល់ដោយ៖Poraman
ចុចអាន៖តារា K-Pop ទាំងនេះ មិនខ្លាចនឹងនិយាយប្រឆាំងពីការរិះគន់រឿងស្តង់ដារសម្រស់
ចុចអាន៖ចម្លែកណាស់! សុខៗរូបថតម៉ូតរបស់ Lisa សមាជិក BLACKPINK ត្រូវបានដកចេញទាំងអស់
-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


