ជីវិតកម្សាន្ដ
ចម្លែកណាស់! សុខៗរូបថតម៉ូតរបស់ Lisa សមាជិក BLACKPINK ត្រូវបានដកចេញទាំងអស់
ពិតជារឿងចម្លែកដ៏គួរឲ្យងឿងឆ្ងល់មួយសម្រាប់ក្រុមអ្នកគាំទ្ររបស់ Lisa សមាជិកក្រុម BLACKPINK ដោយសារតែសុខៗស្រាប់តែរូបភាពថតផ្សព្វផ្សាយរបស់នាង ត្រូវបានដកចេញដោយគ្មានមូលហេតុច្បាស់លាស់។
កាលពីពេលថ្មីៗនេះ សមាជិកក្រុម BLACKPINK រូបនេះ បានធ្វើការថតផ្សព្វផ្សាយរូបថតម៉ូតនៅលើទស្សនាវដ្តី «Harper’s Bazaar China» ឲ្យម៉ាកប្រេនរបស់ ក្រុមហ៊ុន Celine។ ជាហេតុធ្វើឲ្យប្រជាប្រិយភាពរបស់នាងកាន់តែល្បីសុះសាយខ្លាំងឡើង មិនត្រឹមតែនៅក្នុងប្រទេសកូរ៉េខាងត្បូងនោះទេ សូម្បីតែក្រៅប្រទេស Lisa ក៏មានឈ្មោះល្បីល្បាញរហូតទទួលបានតំណែងក្នុងកម្មវិធីលំដាប់ប្រទេសចិន ‘Youth With You’ រដូវកាលទី ២ និង ៣ផងដែរ។

ក្នុងនោះដែរ អ្នកគាំទ្ររបស់នាងទាំងអស់ពិតជារំភើបចិត្តជាខ្លាំង ដែលតារាស្រីរូបនេះអាចឈរជើងបាននៅលើក្របទស្សនាវដ្តីប្រចាំខែថ្មីនេះ មុនពេលដែលអ្នកគ្រប់គ្នាបានដឹងថារូបភាពចេញម៉ូតរបស់នាង ត្រូវបានដកចេញពីបណ្ដាញសង្គមចិន និងផ្សេងៗទៀត។ ជាក់ស្ដែងដូចជាបណ្ដាញសង្គម Weibo ផ្លូវការរបស់ «Chinese Harper’s Bazaar» ឥឡូវនេះបានដកចេញរូបថតទាំងអស់ចេញពីវេទិកា។


ទោះជាយ៉ាងណាមូលហេតុធំក្នុងរឿងមួយនេះ មិនទាន់ត្រូវបានគេដឹងនៅឡើយទេ ប៉ុន្តែអ្នកនិយមលេងបណ្ដាញសង្គមជាច្រើន ជាក់ជឿថា អាចនឹងមានទាក់ទងទៅនឹងការពិតដែលថា Lisa សមាជិកក្រុម BLACKPINK គឺជាម៉ូដែលថតម៉ូតឲ្យប្រេន Adidas។
ដូចដែលធ្លាប់បានរាយការណ៍កាលពីមុនថា ជនជាតិចិនភាគច្រើនកំពុងតែធ្វើពហិការចំពោះម៉ាកសម្លៀកបំពាក់ជាច្រើន រួមទាំង Adidas ដែលបានបដិសេធមិននាំចូលឬប្រើប្រាស់ ដោយលើកឡើងពីបញ្ហានៃការគៀបសង្កត់កម្លាំងពលកម្ម និងការរើសអើងជនជាតិភាគតិច៕


អត្ថបទផ្ដល់៖ Poraman
ចុចអាន៖ជិតចេញអាល់ប៊ុមទោលដំបូង! Wendy សមាជិក Red Velvet បញ្ចេញរូបស្អាតៗមានមន្តស្នេហ៍ខ្លាំង
ចុចអាន៖Ice Preechaya បង្អួតសម្រស់ក្នុងឈុតខ្មៅចំហទ្រូង ស្រស់ស្អាតខ្លាំង
-
សន្តិសុខសង្គម២ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតំណាងអាមេរិកនិងអ៊ីរ៉ង់ ប៉ះសម្តីគ្នាយ៉ាងខ្លាំងនៅសន្និសីទនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានជាតិ២០ ម៉ោង agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី


