ព័ត៌មានជាតិ
ទាហានខ្មែរទាំង១៨រូបដែលថៃចាប់ទៅ គឺមានសុវត្ថិភាព តែកម្ពុជាទទូចឱ្យឆាប់បញ្ជូនមកវិញ
តាមការអះអាងរបស់កាកបាទក្រហមអន្តរជាតិ ដែលបានជួបសួរសុខទុក្ខទាហានកម្ពុជាទាំង១៨នាក់ ដែលត្រូវបានឃុំខ្លួនដោយភាគីថៃនោះ គឺកំពុងមានសុវត្ថិភាព និងសុខភាពល្អទាំងអស់គ្នា។ ប៉ុន្តែ កម្ពុជានៅតែទទូចឱ្យភាគីថៃប្រញាប់បញ្ជូនអ្នកទាំងនោះត្រឡប់មកវិញ។

អ្នកនាំពាក្យក្រសួងការពារជាតិ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានថ្លែងឱ្យដឹងនៅក្នុងសន្និសីទសារព័ត៌មាន នាព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៥នេះថា លោក Lloyd Gillett ប្រតិភូកងទ័ពថ្នាក់តំបន់នៃគណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ បានចែករំលែកព័ត៌មានដល់លោកឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន រដ្ឋលេខាធិការនៃក្រសួងការពារជាតិកម្ពុជា អំពីការចុះសួរសុខទុក្ខទាហានទាំង ១៨រូប ដែលត្រូវបានភាគីថៃចាប់ខ្លួនដោយខុសច្បាប់ ក្រោយបទឈប់បាញ់ចូលជាធរមាន។

ក្នុងជំនួបកាលពីរសៀលថ្ងៃទី៨ ខែសីហា បើតាមអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា គឺលោក Lloyd Gillett បានប្រាប់ថា «យោធិននៃកងយោធពលខេមរភូមិន្ទ ដែលស្ថិតនៅក្រោមការឃុំខ្លួនរបស់ភាគីថៃនោះ គឺមានសុវត្ថិភាព និងសុខភាពល្អទាំងអស់គ្នា»។

បើទោះជាមានការបញ្ជាក់ពីសុវត្ថិភាពអ្នកទាំងនោះយ៉ាងណាក្ដី តែកម្ពុជានៅតែស្នើយ៉ាងទទូចឱ្យភាគីថៃឆាប់បញ្ជូនកងកម្លាំងទាំង១៨រូបត្រឡប់មកវិញ ហើយលោកស្រី ម៉ាលី សុជាតា សង្ឃឹមថា ថៃនឹងដោះលែងយោធិនកម្ពុជាឱ្យបានឆាប់ ស្របតាមច្បាប់មនុស្សធម៌អន្តរជាតិ៕
ដោយ៖ ធឿន វ៉ាន់សុង
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


