ព័ត៌មានជាតិ
រដ្ឋប្រកាសរើសទ័ពថ្មីចំនួន ៣ ០០០ នាក់
អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទបានសម្រេចបង្កើតគណៈកម្មការជ្រើសរើស ដើម្បីជ្រើសរើសពលទាហានថ្មីចំនួន ៣ ០០០នាក់ ឱ្យបំពេញក្របខ័ណ្ឌឱ្យបណ្តាកងឯកភាព ចំណុះបញ្ជាការដ្ឋានកងទ័ពជើងគោក។ នេះបើយោងតាមសេចក្ដីសម្រេចរបស់អគ្គបញ្ជាការទ័ពលោក វង្ស ពិសេន ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ ២០២៦។

បើតាមសេចក្ដីសម្រេចនោះបេក្ខជនដែលមានបំណងចង់ចូលបម្រើការងារក្នុងជួរកងទ័ព ត្រូវជាបុរសអាយុពី ១៨ ដល់៣៥ឆ្នាំទៅតាមកម្រិតវប្បធម៌ មានកម្ពស់ចាប់ពី ១,៦០ម៉ែត្រឡើងទៅ។ មានកាយសម្បទាគ្រប់គ្រាន់ និងមានសុខភាពល្អ មិនមានប្រើប្រាស់គ្រឿងញៀន និងមិនមានជំងឺឆ្លងនានា ត្រូវជាមនុស្សដែលមានភក្តីភាពចំពោះជាតិ សាសនា ព្រះមហាក្សត្រ និងគ្មានទោសទណ្ឌ។
គណៈកម្មការនេះនឹងផ្ដល់អាទិភាពចំពោះបេក្ខជនដែលជា សាច់ញាតិបង្កើតរបស់យោធិន រួមមាន៖ កូនយោធិន កូនយោធិនចូលនិវត្តន៍ ជនពិការ ឬគ្រួសារយោធិនពលី-មរណៈ៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១១ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២១ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា២០ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានជាតិ២ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ


