ព័ត៌មានជាតិ
អាជ្ញាធរខេត្តស្វាយរៀង ចុះសួរសុខទុក្ខវិរកងទ័ពដែលរងបួសពិការភ្នែក ពេលប្រយុទ្ធជាមួយទាហានថៃ
នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ លោក ម៉ែន វិបុល ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ប៉េង ពោធិ៍សា អភិបាលខេត្ត បានអញ្ជើញមកចុះសួរសុខទុក្ខវិរកងទ័ពឈ្មោះ បេ សុផាត ដែលរងបួសពិការភ្នែកទាំងពីរក្នុងពេលប្រយុទ្ធមួយទាហានថៃ ស្ថិតនៅទិសប្រាសាទព្រះវិហារកន្លងទៅ ហេីយបានសង្គ្រោះ សម្រាកព្យាបាលនៅមន្ទីរពេទ្យអង្គឌួង និងបន្តទៅព្យាបាលនៅប្រទេសឥណ្ឌា បច្ចុប្បន្នលោកកំពុងសម្រាកព្យាបាលនៅផ្ទះស្ថិតនៅភូមិទៃយា ឃុំធ្លក ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។

លោកអភិបាលខេត្ត បានសម្តែងនូវការកោតសរសើរបំផុតចំគំរូវីរៈភាពក្នុងការបេញបេសកម្មដ៏ឧត្តុង្គឧត្តម ដើម្បីការពារដែនអធិបតេយ្យភាព និងបូរណភាពទឹកដីពីការឈ្លានពានរបស់ថៃ ដើម្បីការពារជាតិមាតុភូមិ ក្នុងបុព្វហេតុ ថែរក្សាសុខសន្តិភាពជូនប្រជាជនកម្ពុជា ប្រចាំការទិសប្រាសាទព្រះវិហារបានជូនពរជ័យដល់វីរកងទ័ព បេ សុផាត ឆាប់ជាសះស្បេីយពីរបួស ជាពិសេសភ្នែកម្ខាងដែលក្រុមគ្រូពេទ្យឥណ្ឌាកំពុងតាមដានព្យាបាល និងទៅម្តងទៀតរយៈពេល៣ខែក្រោយ។
នៅក្នុងពិធីចុះសួរសុខទុក្ខនេះដែរ អភិបាលខេត្ត រួមទាំងប្រធានក្រុមប្រឹក្សាខេត្ត និងសហការីបាននាំមកនូវថវិកាចំនួន ៥លានរៀល និង២០០ដុល្លារ ព្រមទាំងគ្រឿងឧបភោគបរិភោគមួយចំនួនទៀតផងដែររួមមាន៖ ទឹកត្រី១០យួរ,ទឹកសុីអុីវ២កេសនិង២យួរ,អង្ករ១០បេ ,ភេសជ្ជ: ៥កេស និងមី១០កេស៕
ដោយ៖ភក្ដី




-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៥ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


