Connect with us

ព័ត៌មានអន្ដរជាតិ

​កូរ៉េខាងត្បូងរៀបចំ​​​បដិសណ្ឋារកិច្ច​ប្រតិភូ​វៀតណាម​​ដល់​កម្រិត​​​ការទូត​ខ្ពស់​បំផុត​

បានផុស

នៅ

​​​ប្រធានាធិបតី​កូរ៉េខាង​​ត្បូង លោក​​ ​លី ជេយុង (Lee Jae-myung) ​បាន​រៀប​​ចំ​ពិធី​​​ទទួល​​​​​​បដិសណ្ឋារកិច្ច​ អគ្គលេខាធិកា​​បក្ស​កុម្មុយនិស្ត​វៀតណាម លោក​ តូ ឡឹម (To Lam)​ ​ក្នុង​ដំណើរ​ទស្សនកិច្ច​​​​ផ្លូវ​រដ្ឋ​​​លើក​ដំបូង​​ ជាមួយ​​ការ​រៀបចំ​​​​បដិសណ្ឋារកិច្ច​កម្រិត​ខ្ពស់​បំផុតដោយ​ការ​បាញ់​​​​​កាំភ្លើង​ធំ​២១​ដើម​ ខណៈ​ប្រទេស​ទាំងពីរ​​​​នឹង​ពង្រឹង​ទំនាក់​ទំនង​​ទ្វេភាគី​កាន់តែ​​ទូលំទូលាយ​និង​ស៊ីជម្រៅ​បន្ថែមទៀត។​

​អគ្គលេខាធិការ​បក្ស​វៀតណាម លោក តូ ឡឹម​ បំពេញទស្សនកិច្ច​នៅ​កូរ៉េខាងត្បូង​។ VOV
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ តូ ឡឹម និងភរិយាបាន​ចាប់ផ្តើ​ម​ពិភាក្សា​​ការ​ងារ​ផ្លូវ​ការ​ចំនួន​៤ថ្ងៃ ដោយ​​បាន​​ធ្វើ​ដំណើរ​ទៅ​ដល់ការិយាល័យប្រធានាធិបតី​​កូរ៉េខាងត្បូង​នៅ​ថ្ងៃ​ទី​១១ខែសីហា​នេះ​​ ជាមួយ​ការ​ទទួលស្វាគមន៍​ពីសំណាក់​​​ ប្រធានាធិបតី​កូរ៉េខាងត្បូង​​ លោក​​ ​លី ជេយុង និងជំទាវ​ទីមួយ​​របស់​​សាធារណៈរដ្ឋកូរ៉េ។

​តាមសេចក្តីរាយការណ៍​​​​របស់​សារព័ត៌មានវៀតណាម Voice of Vietnam (VOV) ​ការ​​ទទួល​បដិសណ្ឋារកិច្ច​នេះ​ដើម្បីបញ្ជាក់អំពីសារៈសំខាន់នៃដំណើរទស្សនកិច្ចនេះ ប្រទេសម្ចាស់ផ្ទះបានរៀបចំការសម្តែងក្រុមតន្រ្តីយោធា និងការបាញ់កាំ​ភ្លើង​ធំ​ចំនួន ២១ ដើម អមដោយភ្លេងជាតិនៃប្រទេសទាំងពីរវៀតណាម និងកូរ៉េខាងត្បូង។

​​ទីភ្នាក់ងារ​ព័ត៌មាន​រ៉់យទ័រ បាន​​​រាយការណ៍ថា មេដឹកនាំ​នៃ​​​ប្រទេសទាំងពីរ​ប្រឹងប្រែង​ពង្រីក​​ទំនាក់​ទំនង​កាន់តែធំទូលាយ និង​កាន់តែ​ស៊ីជម្រៅ ចំពេល​មាន​ការ​ប្រឈម​ក្នុងវិស័យ​ពាណិជ្ជកម្ម​ ដោយសារ​តែ​ការ​ដំឡើង​ពន្ធ​គយ​របស់​​សហរដ្ឋអាមេរិក​។

​​​​​តាម​ផ្អែក​តាមសេចក្តី​រាយការណ៍ តាម​ការគ្រោង​ទុក ប្រទេស​​ទាំងពីរនេះ​គ្រោងនឹងចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់​គ្នា​​យ៉ាងហោចណាស់ចំនួន១០​ នៅក្នុងកិច្ចប្រជុំកំពូល ដោយសន្យាកិច្ចសហប្រតិបត្តិការលើវិស័យថាម​ពល​នុយក្លេអ៊ែរ និងថាមពលកកើតឡើងវិញ គោលនយោបាយរូបិយវត្ថុ និងហិរញ្ញវត្ថុ និងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។

បន្ទាប់​មក ប្រធាន Lee បាន​អញ្ជើញ​អគ្គលេខាធិកា To Lam មក​ពិនិត្យ​មើល​ឆ្មាំ​កិត្តិយស។ ថ្នាក់ដឹកនាំទាំងពីរបានណែនាំសមាជិកគណៈប្រតិភូផ្លូវការរៀងៗខ្លួនជាបន្តបន្ទាប់។ នៅក្នុងពិធីនោះ កុមារកូរ៉េបានច្រៀងចម្រៀងដែលរំលេចនូវមិត្តភាព មនោសញ្ចេតនា និងសាមគ្គីភាពក្នុងចំណោមកុមារទូទាំងពិភពលោក។

ប្រធានាធិបតីកូរ៉េខាងត្បូង លោក លី ជេយុង (ស្តាំ) និង​ អគ្គលេខាធិការ​បក្ស​វៀតណាម តូ ឡឹម។ REUTERS

​សារ​ព័ត៌មានវៀតណាម បានដកស្រង់សម្តី​របស់​​ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក Bui Thanh Son ដែល​បាន​និយាយថា វៀតណាមត្រៀមខ្លួនជាស្រេចធ្វើការជាមួយកូរ៉េខាងត្បូង ដើម្បីជំរុញការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ និងកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ។

លោក Bui បាននិយាយថា វៀតណាមក៏រំពឹងថានឹងជំរុញកិច្ចសហប្រតិបត្តិការសំខាន់ៗក្នុងវិស័យភាពខ្លាំងរបស់កូរ៉េខាងត្បូងដូចជា ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ បច្ចេកវិទ្យាខ្ពស់ គ្រឿងអេឡិចត្រូនិក បញ្ញាសិប្បនិម្មិត និងការអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ។

​យោង​សេចក្តីរាយការណ៍​នោះ គិតត្រឹមខែឧសភា ឆ្នាំ ២០២៥​ ប្រទេសកូរ៉េខាងត្បូងគឺជាអ្នកវិនិយោគធំជាងគេនៅ​វៀត​ណាម​ ជាមួយនឹងដើមទុនចុះបញ្ជីសរុបឈានដល់ ៩៤​ពាន់លានដុល្លារអាមេរិកលើគម្រោងចំនួន ១០២០៣ ដែលស្មើនឹង ១៨,១ ភាគរយនៃការវិនិយោគផ្ទាល់ពីបរទេសដែលបានចុះបញ្ជីនៅក្នុងប្រទេសវៀតណាម​។ ​ជាមួយ​គ្នា​នេះ វៀតណាម​​ក៏​​បានវិនិយោគលើគម្រោងចំនួន ១១២​ នៅកូរ៉េខាងត្បូង ​ជាមួយ​ដើម​ទុន​តិចតួច​ត្រឹម ៣៧​,៤​លាន​ដុល្លារ​ប៉ុណ្ណោះ។

ក្នុងឆ្នាំ ២០២៤​ មានប្រជាជនវៀតណាមប្រមាណ ៣២​ម៉ឺន​នាក់​កំពុងរស់នៅ និងធ្វើការនៅក្នុងប្រទេសកូរ៉េខាងត្បូង ដែល​កើន​ឡើងចំនួន ៥ម៉ឺន​នាក់បើធៀបនឹងឆ្នាំ​២០២៣​។

ទំហំពាណិជ្ជកម្មទ្វេភាគីឈានដល់ ៨១,៥ ពាន់លានដុល្លារកាលពីឆ្នាំមុន កើនឡើង ៧,៣ ភាគរយធៀបនឹងឆ្នាំ ២០២៣។ កូរ៉េខាងត្បូង​ក៏​ជាប់​ចំណាត់ថ្នាក់​លេខ​២​​ក្នុង​ផ្នែក​កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍន៍​ដោយ​មានការ​ប្តេជ្ញាចិត្ត​ផ្តល់ជំនួយ​ចំនួន​៤​ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ​២០៣០។

កូរ៉េខាងត្បូងនៅតែជាទីផ្សារ​ទេសចរណ៍ដ៏ធំបំផុតមួយរបស់វៀតណាម។ នៅឆ្នាំ ២០២៤ ប្រជាជនកូរ៉េខាងត្បូងចំនួន ៤,៦ លាន​នាក់បានធ្វើដំណើរទៅកាន់ប្រទេសវៀតណាម។ ក្នុងរយៈពេលប្រាំខែដំបូងនៃឆ្នាំនេះ តួលេខនេះបានឈានដល់ ​ជិត​​២​លាននាក់ ដែលជាប់ចំណាត់ថ្នាក់ទីពីរក្នុងចំណោមទីផ្សារទេសចរណ៍បរទេសទៅកាន់ប្រទេសវៀតណាម​៕​

រ៉ាន់ រើយ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម