Connect with us

ព័ត៌មានជាតិ

ក្រុមការងារ ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​សង្កាត់​កាកាបទី២ រៀបចំវេទិកាសាធារណៈ ដើម្បី​ស្តាប់​សំណើ​សំណូមពរ​ដោយ​ផ្ទាល់​ពី​ពលរដ្ឋ

បានផុស

នៅ

ភ្នំពេញ ៖ នាព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥ លោក សោម ចំណាន រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានសង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ បានអញ្ជើញជាអធិបតីបើកវេទិកាសាធារណៈថ្នាក់សង្កាត់ ដោយមានការចូលរួមពីក្រុមប្រឹក្សាសង្កាត់ លោក​អនុប្រធាន និង​សមាជិក​ក្រុម​ការងារ​រាជរដ្ឋាភិបាល​ចុះ​មូល​ដ្ឋាន​សង្កាត់​កាកាបទី២ រដ្ឋបាលសង្កាត់ នៅភូមិតាងួន២ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វេទិកា​ត្រូវ​បាន​រៀប​ចំ​ឡើង​ក្នុង​គោល​បំណង​ដើម្បី​ចុះជួបប្រាស្រ័យផ្ទាល់​ជា​មួយ​ប្រជាពលរដ្ឋ​នៅ​តាម​មូលដ្ឋាន លើក​កម្ពស់​ការ​ផ្សារ​ភ្ជាប់​ទំនាក់ទំនងរវាងរាជរដ្ឋាភិបាល ស្វែងយល់អំពីជីវភាពរស់នៅ និងអាចស្តាប់បាននូវទុក្ខកង្វល់ សំណើ សំណូមពរ និងបញ្ហាប្រឈមនានា។

ក្នុងវេទិកានេះ លោក សោម ចំណាន បាន​ធ្វើ​ការ​ផ្សព្វផ្សាយអំពីឱកាសការងារ កម្មវិធី​បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ TVET ១,៥លាននាក់ និងអត្ថប្រយោជន៍នៃរបបសន្តិសុខសង្គម (ប.ស.ស.) ទៅកាន់ប្រជាពលរដ្ឋមូលដ្ឋានឱ្យបានដឹង និងចូលរួមធ្វើការផ្សព្វផ្សាយបន្ត។

ជាមួយគ្នានេះ លោក បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ ជួយគាំទ្រផលិតផលក្នុងស្រុកឱ្យបានច្រើនដើម្បីជួយលើកស្ទួយសេដ្ឋកិច្ចជាតិ និងប្រាក់ចំណូលរបស់ប្រជាពលរដ្ឋខ្មែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម