សន្តិសុខសង្គម
នគរបាលស្រុកបាទីឃាត់ខ្លួនស្ត្រីវ័យ២៤ឆ្នាំម្នាក់ ក្រោយចូលបន្លំដោះខ្សែ ក ពីក្មេងសិស្សសាលាមត្តេយ្យសហគមន៍ត្រពាំងឈូក
កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកបាទី នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥នេះ បានស្រាវជ្រាវឃាត់ខ្លួនស្ត្រីសង្ស័យវ័យ២៤ឆ្នាំម្នាក់ ក្រោយចូលបន្លំដោះខ្សែ ក ពីក្មេងស្រីសិស្សសាលាមត្តេយ្យសហគមន៍ត្រពាំងឈូក ស្ថិតក្នុងភូមិត្រពាំងឈូក ឃុំក្រាំងលាវ។

តាមរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកបាទី ស្ត្រីសង្ស័យមានឈ្មោះ ជៀប កង ភេទស្រី អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិទួលស្លែង ឃុំក្រាំងលាវ ស្រុកបាទី ជាមុខសញ្ញាដើរធ្វើសកម្មភាពលួចបន្លំដោះគ្រឿងអលង្ការពីក្មេងៗសិស្សសាលាតូចជាច្រើនករណី ដោយប្រើប្រាស់មធ្យោបាយធ្វើដំណើរដោយម៉ូតូ១គ្រឿងម៉ាកស៊ុយស៊ូគីលែត សេរីឆ្នាំ២០១៩ ពណ៌ស-ក្រហម ពាក់ស្លាកលេខ តាកែវ ១G-៩១១៥។

របាយការណ៍បញ្ជាក់ថា កាលពីថ្ងៃទី១១ ខែសីហា ស្ត្រីជនសង្ស័យបានធ្វើសកម្មភាពប្រើល្បិចចូលលួចបន្លំដោះគ្រឿងអលង្ការខ្សែ ក ផ្លាកទីនចំនួន០១ខ្សែរបស់កុមារីជនរងគ្រោះឈ្មោះ សឿន ស្រីមាន ភេទស្រី អាយុ០៤ឆ្នាំ ជាសិស្សសាលាមត្តេយ្យ រស់នៅភូមិត្រពាំងឈូក ឃុំក្រាំងលាវ ស្រុកបាទី ខេត្តតាកែវ នៅក្នុងបរិវេណសាលាមត្តេយ្យសហគមន៍ត្រពាំងឈូក ខណៈពេលដែលកុមារីជនសរងគ្រោះដល់ម៉ោងសម្រាកចេញលេង។ ក្រោយពេលធ្វើសកម្មភាពលួចបន្លំដោះគ្រឿងអលង្ការខ្សែកពីកុមារីរងគ្រោះបានសម្រេច ជនសង្ស័យបានគេចខ្លួនចេញពីកន្លែងកើតហេតុបាត់ស្រមោលតែម្តង។

នៅថ្ងៃដដែលក្រោយពីទទួលបានពាក្យបណ្ដឹង លោកវរសេនីយ៍ឯក ឆាយ កែវមុន្នី អធិការនៃអធិការដ្ឋាននគរបាលស្រុកបាទី បានបញ្ជាឲ្យកម្លាំងជំនាញនគរបាលយុត្តិធម៌ធ្វើការស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យ និងដកហូតវត្ថុតាងខ្សែកផ្លាកទីនចំនួន០១ខ្សែ យកមកអធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់ ចំណែកវត្ថុតាងត្រូវបានកម្លាំងជំនាញប្រគល់ឱ្យទៅឈ្មោះ ផេ សំណាង ត្រូវជាឪពុកបង្កើតកុមារីរងគ្រោះយកទៅប្រើប្រាស់វិញ៕


-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


